ព័ត៌មានសំណង់
ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 08 ឧសភា 2018 Samsung ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ កាលពីពេលថ្មីៗនេះប្រទេសចិនបានបំបែកកំណត់ត្រាមួយ ដោយបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក ស្ពានមួយខ្សែនេះបានតភ្ជាប់រវាងទីក្រុងធំៗបី ហុងកុង ម៉ាកាវ និងហ្ស៊ូហៃ (Zhuhai) នេះបើតាមរបាយការណ៍របស់ព័ត៌មាន CNN។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវនេះ លាតសន្ធឹងប្រវែង ៥៥ គីឡូម៉ែតលើផ្ទៃសមុទ្រ Pearl River Delta ដែលប្រវែងនេះស្មើនឹងចំងាយពីភ្នំពេញទៅអ្នកលឿង។ តាមបណ្តោយស្ពានឆ្លងសមុទ្រមួយនេះគឺមានមួយកំណាត់ដែលនៅចន្លោះកណ្តាលនៃស្ពាន មានប្រវែងប្រមាណជា ៦,៧ គីឡូម៉ែត្រ ត្រូវបានគេសង់ចុះទៅក្រោមសមុទ្រជម្រៅជាង ៤៤ម៉ែត្រ ដែលរូងក្រោមសមុទ្រនេះតភ្ជាប់ដោយកោះសិប្បនិម្មិតចំនួនពីរ។ ការសង់ចុះទៅក្រោមដីនេះគឺដើម្បីបញ្ជៀសចរាចរនាវាជាង ៤០០០ គ្រឿងដែលឆ្លងកាត់សមុទ្រក្នុងតំបន់នោះ។ ស្ពាននេះវែងជាងស្ពាន The Golden Gate ក្នុងទីករុងសាន់ហ្វ្រាន់ស៊ីស្កូនៃសហរដ្ឋអាមេរិក២០ ដង ហើយប្រើប្រាស់ដែកក្នុងការសាងសង់ប្រមាណជាង ៤២ម៉ឺនតោន ដែលស្មើនឹង ៦០ ដងនៃដែកទូរអ៊ែលហ្វែល(Eiffel Tower)នៅប្រទេសបារាំង។ ដើម្បីសម្រេចបាននូវកំណត់ត្រាស្ថាបត្យកម្មដ៏ធំនេះ មិនត្រឹមតែកំពូលវិស្វករជនជាតិចិននោះទេដែលមានចំណែកក្នុងការសាងសង់គម្រោងនេះ នៅមានអ្នកជំនាញមកពីប្រទេសផ្សេងៗចំនួន ១៤ ប្រទេសក៏បានចូលរួមផងដែរ រួមមានអង់គ្លេស អាមេរិក ដេនម៉ាក ស្វ៊ីស ជប៉ុន ហូឡង់ និង ប្រទេសជាច្រើនទៀត។ ស្ពាននេះប្រើរយៈពេលសាង់សង់ត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះដែលចាប់ផ្តើមសាងសង់កាលឆ្នាំ ២០១១ ហើយតំឡើងកំណាត់ចុងក្រោយកាលពីខែឧសភាឆ្នាំ ២០១៧ កន្លងទៅនេះ ក្នុងនោះដែរថវិកាប្រមាណ ២ម៉ឺនលានដុល្លារ ត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ នេះគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ ក្រោយបើកអោយប្រើប្រាស់ជាសាធារណៈ ស្ពាននេះនឹងជួយកាត់បន្ថយរយៈពេលនៃ ធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចធំៗទាំងបី បានជាងពាក់កណ្តាល ពោលគឺត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីហុងកុងទៅម៉ាកាវ ។ ក្រុមការងារបានព្យាករណ៍ថានឹងមានរថយន្តប្រមាណ ៤ម៉ឺន គ្រឿងនឹងបើកឆ្លងកាត់ស្ពានថ្មីនេះក្នុងមួយថ្ងៃ។ ស្ពាននេះមិនត្រឹមតែជាភស្តុតាងបញ្ជាក់ពីបច្ចេកទេសវិស្វកម្មប្រទេសចិននោះទេ ប៉ុន្តែជាការបង្ហាញនូវឥទ្ធិពលនិងអំណាចនៃនយោបាយភូមិសាស្ត្ររបស់ប្រទេសចិនផងដែរ។ CMED Construction Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
អានបន្ថែមSmartCity ជាទីក្រុងដែលបង្កើតថ្មីនៅប្រទេសហ្វីលីពីន
SmartCity គឺជាទីក្រុងមួយដែលមាន ទំហំ ៩,៤៥០ហិកតា គម្រោងមួយនេះនឹងធ្វើឡើងនៅកោះ Luzon របស់ហ្វីលីពីន ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ។ New Clark City នឹងដាក់បង្ហាញនូវអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ SurbanaJurong ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី ពួកគេក៏បានបន្តទៀតថាគម្រោងមួយនេះគឺជា សួន ឧស្សាហកម្ម R & D ដែលផ្ដោតទៅលើឧស្សាហកម្មច្នៃប្រឌិតថ្មី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរួមមានដូចជា ស្...
អានបន្ថែមកំណាត់ផ្លូវរតនៈមណ្ឌល-សំឡូតទល់ដែនថៃបើកអោយប្រើប្រាស់ជាផ្លូវការ
នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលេខ ១៥៧៧ ដែលតភ្ជាប់ពីឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ កំណាត់ផ្លូវនេះមានប្រវែង ៥១,៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ និងចាក់កៅស៊ូប្រភេទ DBST។ កំណាត់ផ្លូវនេះត្រូវសាងសង់និងស្ដារឡើងវិញចាប់តាំងពីឆ្នាំ ២០១៥ ហើយទើបតែបញ្ចប់កាលច...
អានបន្ថែមអគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០
អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ ទីក្រុងឌុយបៃគ្រោងនឹងសាងសង់អាគារកំពស់ ៤២០ ម៉ែត្រឈ្មោះថា The Dynamic Towerដែលជាអគារអាចវិលជុំបាន ៣៦០ ដឺក្រេ ដំបូងគេបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីចំណាយពេលប្រហែលជា ១០ ឆ្នាំដើម្បីសិក្សាគម្រោងនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Daily Mail។ ក្រោមតម្លៃវិនិយោគប៉ាន់ប្រមាណជាង ១.២០០លានដុល្លារ អគារ The Dynamic Towe...
អានបន្ថែមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១អ្នកលឿង-ត្បូងឃ្មុំ តម្លៃជាង ៩៤ លានដុល្លារ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញលើ ផ្លូវជាតិលេខ១១ និង ផ្លូវវាងមួយខ្សែទៀត មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ និងតម្លៃវិនិយោគជាង ៩៤លានដុល្លារអាមេរិក។ គម្រោងសាងសង់ឡើងវិញលើផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ តភ្ជាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវ...
អានបន្ថែមស្ពានអាកាសខ្ពស់បំផុតនៅលើពិភពលោកនឹងបើកនៅឆ្នាំក្រោយ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន CapitaLand បានបង្កើតកំណត់ត្រាពិភពលោកថ្មីទៅលើគម្រោង ស្ពានអាកាសThe Conservatory, Raffles City Chongqing នៅឯទីក្រុងឆុងឈីងប្រទេសចិនថាជាស្ពានអាកាសខ្ពស់បំផុតដែលតភ្ជាប់អគារច្រើនជាងគេនៅលើពិភពលោក។ ស្ពានអាកាសនេះ មានកំពស់ ៤០០ ម៉ែត្រ ហើយរចនាឡើងដោយមានរូបរាងប្រៀបដូចជាអគារផ្ដេក វាមានរាងកោងប្រវែង ៣០០ ម៉ែត្រទទឹង ៣០ ម៉ែត្រកំពស់ ២២,៥ ម៉ែត្រ និងតភ្ជាប់អគារចំនួន៤។ ស្ពានអាកាសThe Conserva...
អានបន្ថែម៤ គម្រោងជាសមិទ្ធិផលសំរាប់អបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ
រដ្ឋាភិបាលកម្ពុជានឹងដាក់អោយប្រើប្រាស់នូវគំរោងសមិទ្ធិផលចំនួន៤ ជូនដល់ប្រជាពលរដ្ឋអោយបានប្រើប្រាស់។ គំរោងសំខាន់ៗទាំងបួនរួមមានដូចជា ស្ពានអាកាសផ្សារដីហុយ ផ្លូវរថភ្លើងដែលចេញពីស្ថានីយភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មធ្យោបាយធ្វើដំណើរផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ និងស្ពានបេឡេឆ្លងកាត់ទន្លេសាប។ ស្ពានអាកាសផ្សារដីហុយគឺជាគំរោងស្ពានអាកាសទី៥ដែលកើតមាននៅក្នុងទីក្រុងភ្នំពេញ និងបានចាប់ផ្ដើមសាងសង់ឡ...
អានបន្ថែមតើប្រទេសថៃប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមទន្លេ?
ក្រោយប្រើរយៈពេលសាងសង់អស់ជាង ៧ ឆ្នាំ កាលពីពេលថ្មីៗនេះប្រទេសថៃបានបញ្ចប់នូវគម្រោងផ្លូវរថភ្លើងក្រោមទន្លេដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងដាក់អោយដំណើរការក្នុងអំឡុងពេល ២ ឆ្នាំខាងមុខនេះ។ តើផ្លូវរថភ្លើងក្រោមទន្លេនេះមានចំណុចពិសេសអ្វីខ្លះ ហើយប្រើប្រាស់បច្ចេកវិទ្យាអ្វីដើម្បីសាងសង់? អ្នកយកព័ត៌មានរបស់ The Construction Property Magazine បានទទួលការអញ្ជើញពីក្រុមហ៊ុនអេសស៊ីជីនិងក្រុមហ៊ុន C...
អានបន្ថែមកំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse
ក្លឹប Lighthouse កម្ពុជាមានកម្មវិធីជាច្រើននាពេលខាងមុខដែលនឹងចាប់ផ្តើមពីកម្មវិធីថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។ អ្នកចូលរួមលេងនឹងរីករាយជាមួយកម្មវិធីនាពេលល្ងាចដោយមានការ "ជួប និងស្វាគមន៍គ្នា" នៅឯ Exchange Bar នៅរាត្រីមុនថ្ងៃកីឡាកូនហ្គោល។ នៅថ្ងៃកីឡា ការចាប់ផ្តើមរន្ធដំបូងនៃកម្មវិធីកីឡាកូនហ្គោលដែលមាន១៨រន្ធនេះនឹងចាប់ផ្តើមនៅ ម៉ោង១២និង៣០នាទី ហើយអ្នកចូលរួមលេងទាំងអស់អាចមកដល...
អានបន្ថែមឥណ្ឌូនេស៊ីផ្អាកការសាងសង់ផ្លូវដឹកជញ្ជូនបន្ទាប់ពីមានគ្រោះថ្នាក់រងរបួស
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផ្អាកជាបន្ទាន់ការងារនៅការដ្ឋានសាងសង់ផ្លូវដឹកជញ្ជូនសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីករណីគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្មករចំនួន ៧នាក់ បានរងរបួសនៅការដ្ឋានសាងសង់ផ្លូវស្ពានអាកាស Bekasi-Cawang-KampungMelayu នៅពេលដែលបង្គោលដែកទម្របានដួលរលំលើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ កាលពីខែមុនកម្មករ៤នាក់បានស្លាប់និង៧នាក់បានរងរបួសនៅពេលដែកទម្របានដួលរល...
អានបន្ថែម