កំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse

ក្លឹប Lighthouse កម្ពុជាមានកម្មវិធីជាច្រើននាពេលខាងមុខដែលនឹងចាប់ផ្តើមពីកម្មវិធីថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។ អ្នកចូលរួមលេងនឹងរីករាយជាមួយកម្មវិធីនាពេលល្ងាចដោយមានការ “ជួប និងស្វាគមន៍គ្នា” នៅឯ Exchange Bar នៅរាត្រីមុនថ្ងៃកីឡាកូនហ្គោល។ នៅថ្ងៃកីឡា ការចាប់ផ្តើមរន្ធដំបូងនៃកម្មវិធីកីឡាកូនហ្គោលដែលមាន១៨រន្ធនេះនឹងចាប់ផ្តើមនៅ ម៉ោង១២និង៣០នាទី ហើយអ្នកចូលរួមលេងទាំងអស់អាចមកដល់លឿនដើម្បីរីករាយនឹងការបើកបរ និងអាហារសំរន់ថ្ងៃត្រង់។ បន្ទាប់ពីកីឡាកូនហ្គោលទៅ អ្នកលេងនិងសមាជិកគ្រួសារត្រូវបានអញ្ជើញឲ្យចូលរួមក្នុង Exchange Bar ដែលនៅទីនោះនឹងមានរៀបចំកម្មវិធីប្រគល់រង្វាន់ ជាមួយនិងការផ្តល់ជូននូវអាហារប៊ូហ្វេពេលល្ងាច។ សម្រាប់ព័ត៌មានអំពីការចូលរួមក្នុងកម្មវិធី ឬការឧបត្ថម្ភ សូមមើលខិត្តប័ណ្ណសម្រាប់ការឧបត្ថម្ភនិងចូលរួមលេងដែលបានភ្ជាប់មកជាមួយ ។

យើងបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងកម្មវិធីបណ្តាញទំនាក់ទំនងដំបូងរបស់យើងនៅខែមករានៅឯ Che Chulo Bar ដែលកម្មវិធីនេះត្រូវបានឧបត្ថម្ភដោយ Kirby Building Systems-Cambodia ។ យើងមានអ្នកចូលរួមនិងអ្នកចុះឈ្មោះជាសមាជិកថ្មីៗជាច្រើននៅយប់នោះ! ការភ្ជាប់ទំនាក់ទំនងជំនួញថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ហើយជារួមគ្រប់គ្នាមានពេលរាត្រីដ៏អស្ចារ្យ ជាពិសេសអ្នកដែលមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យ!

ការចាប់ផ្តើមដ៏អស្ចារ្យនៅឆ្នាំនេះកើតចេញពីភាគជោគជ័យនៅឆ្នាំ២០១៧ ដែលបានបញ្ចប់ទៅជាមួយនឹងពិធីជប់លៀងបុណ្យណូអែល និងឆ្នាំថ្មីប្រចាំឆ្នាំដែលបានប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នៅ Chinese House។ យើងសូមអរគុណដល់ Santa Claus (ក៏ដូចជាអ្នកឧបត្ថម្ភរបស់យើង) ដែលអាចឲ្យយើងចែកកាដូដល់កុមារចំនួន ៣៦នាក់មកពីមណ្ឌលកុមារកំព្រាផ្ទះនៃក្តីសង្ឃឹម MAGNA ។

ហេតុអ្វីគួរគាំទ្រដល់ THE LIGHTHOUSE? ប្រាក់ចំណូលទាំងអស់ដែលទទួលបានពីកម្មវិធីរបស់ Lighthouse Club រួមទាំងកម្មវិធីបណ្តាញទំនាក់ទំនង និងកម្មវិធីកីឡាកូនហ្គោលផងនោះ គឺត្រូវបានប្រើប្រាស់សម្រាប់ការងារសប្បុរសធម៌របស់យើងនៅកម្ពុជា។ រហូតមកដល់ពេលនេះ Lighthouse កម្ពុជា បានឧបត្ថម្ភដោយជោគជ័យដល់និស្សិតជាង ២០នាក់ តាមរយៈការសិក្សាពេញម៉ោង និងការសិក្សាវិជ្ជាជីវៈ ព្រមទាំងគាំទ្រដល់ការព្យាបាលនិងការស្តារនីតិសម្បទាដល់ជនរងគ្រោះមួយចំនួនដែលបានរងរបួសដោយផ្ទាល់ដោយសារគ្រោះថ្នាក់ទាក់ទងនឹងការសាងសង់។ ប្រាក់ដែលយើងប្រមូលបាននឹងបន្តគាំទ្រដោយផ្ទាល់ដល់ការអប់រំ សុខភាព និងការផ្តួចផ្តើមពាក់ព័ន្ធនឹងសុវត្ថិភាពនៅការដ្ឋានសាងសង់នៅប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ យើងអាចធ្វើបែបនេះបានទាល់តែមានការគាំទ្រពីមិត្តភក្តិ និងអ្នកឧបត្ថម្ភនៅក្នុងវិស័យសំណង់និងឧស្សាហកម្មដែលពាក់ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]