ឥណ្ឌូនេស៊ីផ្អាកការសាងសង់ផ្លូវដឹកជញ្ជូនបន្ទាប់ពីមានគ្រោះថ្នាក់រងរបួស

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផ្អាកជាបន្ទាន់ការងារនៅការដ្ឋានសាងសង់ផ្លូវដឹកជញ្ជូនសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីករណីគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ។

ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្មករចំនួន ៧នាក់ បានរងរបួសនៅការដ្ឋានសាងសង់ផ្លូវស្ពានអាកាស Bekasi-Cawang-KampungMelayu នៅពេលដែលបង្គោលដែកទម្របានដួលរលំលើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

កាលពីខែមុនកម្មករ៤នាក់បានស្លាប់និង៧នាក់បានរងរបួសនៅពេលដែកទម្របានដួលរលំនៅការដ្ឋានគម្រោងផ្លូវដែកមួយនៅភាគខាងកើតទីក្រុងហ្សាកាតា។

គ្រោះថ្នាក់ទាំងនេះគឺស្ថិតក្នុងចំណោមគ្រោះថ្នាក់ចំនួន១៤លើក ដែលបានកើតឡើងនៅការដ្ឋានសាងសង់សាធារណៈនៅឥណ្ឌូនេស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយពេលនេះគណៈកម្មការសុវត្ថិភាពសាងសង់ឥណ្ឌូនេស៊ីនឹងវាយតម្លៃគម្រោងដែលត្រូវបានផ្អាកទាំងអស់។

នៅឥណ្ឌូនេស៊ីមានការពន្លឿនគម្រោងការងារសាធារណៈនៅមុនព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងហ្សាកាតា និងទីក្រុង Palembang។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]