ស្ពានអាកាសខ្ពស់បំផុតនៅលើពិភពលោកនឹងបើកនៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន CapitaLand បានបង្កើតកំណត់ត្រាពិភពលោកថ្មីទៅលើគម្រោង ស្ពានអាកាសThe Conservatory, Raffles City Chongqing នៅឯទីក្រុងឆុងឈីងប្រទេសចិនថាជាស្ពានអាកាសខ្ពស់បំផុតដែលតភ្ជាប់អគារច្រើនជាងគេនៅលើពិភពលោក។

ស្ពានអាកាសនេះ មានកំពស់ ៤០០ ម៉ែត្រ ហើយរចនាឡើងដោយមានរូបរាងប្រៀបដូចជាអគារផ្ដេក វាមានរាងកោងប្រវែង ៣០០ ម៉ែត្រទទឹង ៣០ ម៉ែត្រកំពស់ ២២,៥ ម៉ែត្រ និងតភ្ជាប់អគារចំនួន៤។

ស្ពានអាកាសThe Conservatory នឹងយកឈ្នះស្ពានអាកាស Marina Bay Sands របស់ប្រទេសសិង្ហបុរីដែលមានកម្ពស់ ២០០ ម៉ែត្រ និងតភ្ជាប់អាគារចំនួន៣។

ស្ពានអាកាសនេះគឺជាផ្នែកមួយនៃគម្រោង Raffles City Chongqingដែលជាគម្រោងយក្សក្រោមថវិកាវិនិយោគជិត ៤ ពាន់លានដុល្លារអាមេរិកដោយក្រុមហ៊ុន CapitaLand និង Ascendas-Singbridge។ គម្រោងទាំងមូលមានអគារខ្ពស់ចំនួន ៨ នឹងផ្ទៃក្រឡាសាងសង់សរុប ១,១២ លានម៉ែត្រការ៉េ ស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ១៧០ តារាងរួមគ្នា។

គម្រោងនេះនឹងប្រើប្រាស់ជា ផ្សារទំនើបលំនៅដ្ឋានការិយាល័យនិងសណ្ឋាគារ។ សំរាប់ស្ពានអាកាសមួយនេះនឹងបំរើការជា កន្លែងមើលទេសភាព អាងហែលទឹក ភោជនីយដ្ឋាន និងបារ។

ក្នុងពេលបច្ចុប្បន្ននេះគម្រោងទាំងមូលកំពុងដំណើរការសាងសង់ ហើយរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះហើយនឹងបើកដំណើរការនៅឆ្នាំក្រោយ។

The Conservatory, Raffles City Chongqing. ប្រភព: CapitaLand

The Conservatory, Raffles City Chongqing. ប្រភព: CapitaLand

The Conservatory, Raffles City Chongqing. ប្រភព: CapitaLand

The Conservatory, Raffles City Chongqing. ប្រភព: CapitaLand

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]