អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០

អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០

ទីក្រុងឌុយបៃគ្រោងនឹងសាងសង់អាគារកំពស់ ៤២០ ម៉ែត្រឈ្មោះថា The Dynamic Towerដែលជាអគារអាចវិលជុំបាន ៣៦០ ដឺក្រេ ដំបូងគេបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីចំណាយពេលប្រហែលជា ១០ ឆ្នាំដើម្បីសិក្សាគម្រោងនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Daily Mail។

ក្រោមតម្លៃវិនិយោគប៉ាន់ប្រមាណជាង ១.២០០លានដុល្លារ អគារ The Dynamic Towerនេះ នឹងមានកម្ពស់ ៨០ ជាន់ដែលក្នុងនោះយូនិតនីមួយៗអាចបង្វិលខ្លួនឯងបាន ៣៦០ ដឺក្រេជុំវិញស្នូលបេតុងដែលអាចមើលឃើញទេសភាពទីក្រុងឌុយបៃទាំងមូល។

លើសពីនេះ អគារមិនត្រឹមតែអាចបង្វិលបាននោះទេ ប៉ុន្តែអាគារនេះត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីដោយខ្លួនឯង ដោយបានបំពាក់នូវម៉ាស៊ីនបម្លែងខ្យល់អោយទៅជាអគ្គិសនី (wind turbines) និងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ (solar panel) ដែលនៅជាន់នីមួយៗនឹងបំពាក់នូវម៉ាស៊ីនWind Turbinesចំនួន ៧៩ គ្រឿង។

ពិសេសជាងនេះទៅទៀត ម្ចាស់យូនិតនីមួយៗអាចគ្រប់គ្រងល្បឿនបង្វិល ឬ បញ្ឈប់ការបង្វិលជាមួយនឹងប្រព័ន្ធបញ្ជាដោយសម្លេងទៀតផង។

អគារនេះ គ្រោងថានឹងបម្រើការជាសណ្ឋាគារ ហើយក្រុមហ៊ុនThe DynamicGroup ក៏បានអះអាងបន្ថែមទៀតថា វាគឺសណ្ឋាគារមួយដែលមានលំដាប់ហួសពីការបំពាក់ផ្កាយ បើក្រឡេកមើលទៅតម្លៃលក់របស់យូនីតនីមួយៗវិញ គឺខ្ពស់កប់ពពក ៣០ លានដុល្លារ ក្នុងមួយយូនីត។

គំនិតនៃអគារនេះត្រូវបានស្នើឡើងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយស្ថាបត្យករជនជាតិអ៊ីស្រាអែល-អ៊ីតាលីលោកDavid Fisher។ បន្ទាប់ពីប្រើរយៈពេលប្រមាណជាង ១០ឆ្នាំនៃការសិក្សានិងពិភាក្សា ការដ្ឋានសាងសង់គ្រោងថានឹងចាប់ផ្ដើមក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]