ព័ត៌មានក្នុងស្រុក
បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ចុះ MOU ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន
ទិដ្ឋភាពដ៏អ៊ូអរក្នុងការិយាយលក់ផ្ទះគម្រោង ភូមិមរកត នៃបុរី ប៉េង ហួត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន។ លោក ឌុក សារ៉ាក់ នាយក នៃនាយដ្ឋាន សេវាហិរញ្ញវត្ថុសហគមន៍ បានប្រាប់ឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ធនាគារ មេយប៊ែង ខេមបូឌា ចំព...
អានបន្ថែមរដ្ឋប្រកាសកែសម្រួលទំហំផ្ទៃដីខេត្តកណ្ដាល ក្រោយមានការកាត់ដីបញ្ចូលបន្ថែមពីរាជធានីខេត្តចំនួន២
រដ្ឋបាលខេត្តកណ្តាល បានកែសម្រួលទំហំផ្ទៃដីរបស់ខេត្ត ក្រោយទទួលបានការកាត់ផ្ទៃដីខ្លះចេញពីរាជធានីភ្នំពេញ និងខេត្តតាកែវ ដាក់បញ្ជូលឱ្យអាជ្ញាធរខេត្តកណ្តាលជាអ្នកគ្រប់គ្រងវិញ ដោយបច្ចុប្បន្នខេត្តនេះមានទំហំផ្ទៃដីកើនឡើងដល់ទៅ ៣២៧៨,៤៨គីឡូម៉ែត្រក្រឡា។ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ ១១៧១ សជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ ប្រភពដដែល បានឱ្យដឹងថា ការប្រែប្រួលនេះ គឺដោយតែមានការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្...
អានបន្ថែមបើកលក់មិនដល់ ៣ខែផង គម្រោង «ភូមិមរកត» របស់បុរី ប៉េង ហួត បន្ថែមម៉ូតផ្ទះថ្មីពីរទៀតហើយ!
គម្រោងភូមិមរកត ដែលជាគម្រោងថ្មីរបស់បុរី ប៉េង ហួត ទើបនឹងបើកលក់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនោះ នៅចុងសប្ដាហ៍នេះនឹងមានកម្មវិធីបើកលក់ម៉ូតផ្ទះថ្មីពីរបន្ថែមទៀតគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលជាវីឡាអាជីវកម្មជំនាន់ថ្មី មានទំហំដី និងទំហំផ្ទះកាន់តែធំទូលាយ។ នៅក្នុងថ្ងៃកម្មវិធីចំនួន ៣ថ្ងៃ គឺថ្ងៃទី១៨-១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នេះក៏កាន់តែពិសេសសម្រាប់អតិថិជនដែលកក់ផ្ទះ...
អានបន្ថែម៥ខែដើម ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសាធារណរដ្ឋឆែក ប្រមាណជិត ៤០០០នាក់
ក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា-ឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសាធារណរដ្ឋឆែក បានមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ ខណៈកម្ពុជា និង ឆែក ក៏បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្...
អានបន្ថែម៦ខែ កម្ពុជាប្រមូលពន្ធគយបានជិត $១៥០០លាន ខណៈទំហំពាណិជ្ជកម្មមានជាង $៣០ពាន់លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធ និងអាករ សម្រេចបាន ៦.០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១.៤៧៨,២ ដុល្លារ) មានកំណើនចំនួន ១.០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណូលសរុបទាំងនេះ ត្រូវបានបែ...
អានបន្ថែមរដ្ឋបង្កើតក្រុមការងាពិសេសររៀបចំបម្លាស់ទីផ្ទះបណ្តែតទឹកជុំវិញបឹងទន្លេសាប ដើម្បីការពារជីវៈចម្រុះ
នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមការងារពិសេសមួយ សំដៅផ្លាស់ប្តូរលំនៅឋានបណ្តែតទឹកក្នុងខេត្តចំនួន៥ជុំវិញបឹងទៅកាន់ដីគោកវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីសម្រេចខាងលើនេះ បានបង្ហាញថា គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន ២៧រូប ក្នុងនោះមានរ...
អានបន្ថែមកម្មវិធីតែ១ តុ ក៏អាចប្រារព្ធនៅអគារប្រណីតបានដែរ!! PH Grand Hall ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ ២០% និង ជម្រើស ២០ មុខដោយឥតគិតថ្លៃសម្រាប់អតិថិជនកក់នៅរដូវកាលបៃតងនេះ!
លោកអ្នកធ្លាប់បានលឺឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំតែមួយគត់នៅតំបន់ច្បារអំពៅដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ។ អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពី១តុឡើងទៅ ដោយសារអគារនេះមានបន្ទប់ តូច-ធំជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ។ ជាពិសេសនៅជាន់ទី១លោកអ្នកអាចជ្រើសរើសស...
អានបន្ថែមឱកាសពិសេសសម្រាប់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ៖ តោះមកស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកនៅ TERRA-TIA CITY ដែលកំពុងផ្តល់ការបញ្ចុះតម្លៃខ្ពស់បំផុតមិនធ្លាប់មាន!
តើអ្នកធុញទ្រាន់នឹងការធ្វើដំណើរទៅ-មកឆ្ងាយដែរឬទេ? តើអ្នកប្រាថ្នា ចង់បានផ្ទះថ្មី ងាយស្រួល និងតម្លៃសមរម្យនៅជិតកន្លែងធ្វើការមែនទេ? កុំស្ទាក់ស្ទើរទៀត! TERRA-TIA CITY ជាគម្រោងលំនៅឋានដ៏ធំសម្បើមលើផ្ទៃដីជាង ៣០ហិកតា ដែលមានផ្ទះតម្លៃត្រឹមតែជិត ៩ម៉ឺនដុល្លារ ប៉ុណ្ណោះ! ដើម្បីបំពេញ តម្រូវការពិសេសរបស់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោង TERRA-TIA CITY ប្រកាសផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ចំពោះ...
អានបន្ថែមចង់បើក ឬ ពង្រីកអាជីវកម្ម គួរពិចារណាលើទីតាំងដ៏ពិសេសមួយនេះ នៅបុរី ប៉េង ហួត
សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬពង្រើកអាជីវកម្មបន្ថែមទៀត ហើយកំពុងស្វែងរកទីតាំង ពេលនេះយើងខ្ញុំសូមណែនាំទីតាំងដ៏ល្អមួយនៅក្នុងបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន I (ផ្លូវ ៦០ម៉ែត្រ) ដែលមានផ្ទះអាជីវកម្មរហូតដល់ទៅ ៣ផ្ទះជាប់គ្នា (ផ្ទះលេខ ៧៤-៧៦-៧៨ ផ្លូវ C01) បានសាងសង់រួច ៩០% ហើយ។ អ្វីដែលកាន់តែពិសេសសម្រាប់ផ្ទះទាំង ៣នេះគឺ មានការបញ្ចុះតម្លៃរហូតដល់ ១២% ដែលជាការបញ្ចុះតម្លៃយ៉ាងច្រើនដែលមិនមានព...
អានបន្ថែមក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី នៅខេត្តបន្ទាយមានជ័យជាផ្លូវការ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យជាផ្លូវការហើយ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ក្រៅពីប្រកាសបញ្ចប់ការវាស់វែងដីធ្លី ក្រសួងរៀបចំដែនដី ក៏បានប្...
អានបន្ថែម