រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។ របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អាន...

អាន​បន្ថែម

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុ...

អាន​បន្ថែម

អាជ្ញាធរខេត្តសៀមរាប និងខេត្តហឺណាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការលើវិស័យអាទិភាព  ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ក្នុងការផ្លាស់ប្តូរដ៏សំខាន់ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី រដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិនបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅទីក្រុង Kuqa តំបន់ស្វយ័តស៊ីនជាំង និងទីក្រុង Qingzhou ខេត្ត Henan ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។...

អាន​បន្ថែម

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៥.៦១២.៧៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (៥ខែដើមឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរ...

អាន​បន្ថែម

ក្រសួងប្រកាសផ្តល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធចំនួន ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមប្រគល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់...

អាន​បន្ថែម

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេ...

អាន​បន្ថែម

ខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។ ពិធីប្រកាសនេះ​ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន...

អាន​បន្ថែម

ក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ

រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី...

អាន​បន្ថែម

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេ...

អាន​បន្ថែម

រដ្ឋប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណអាយុជាង១០០ឆ្នាំ នៅសៀមរាប ដើម្បីបម្រើឱ្យវិស័យទេសចរណ៍

អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណដែលមានអាយុកាលជាង ១០០ឆ្នាំ ឡើងវិញ ដើម្បីបម្រើឱ្យវិស័យ​ទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អគារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ហើយអគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើង...

អាន​បន្ថែម