៩ខែនេះ កម្ពុជារកចំណូលបានជាង ៤០០លានដុល្លារ ពីនាំការចេញអង្ករទៅទីផ្សារ ៦៩ប្រទេស

រយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៦៩ ប្រទេស គិតជាទឹកប្រាក់មានចំនួន ៤០៨,៩៣លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦.៣៤១ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ប្រទេស ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២៤៨​.២៧៧តោន គិតជាទឹកប្រាក់ចំនួន ១៩២,០៤​ លានដុល្លារ។

ទន្ទឹមគ្នានេះ  អង្ករកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៤៣.១៨៧តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេសមានបរិមាណចំនួន ១៣១.៥៤៤តោន​ គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន ៧៣.៣៣៣ តោន គិតជាទឹកប្រាក់ចំនួន  ៦៤.៧១លានដុល្លារ។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៨,៨១% ប្រភេទអង្ករសគ្រាប់វែង ១៦,១៨% អង្ករចំហ៊ុយ ២,៤៤% អង្ករសរីរាង្គចំនួន ១,៨៨%  អង្ករបាក់គ្រប់ប្រភេទ ១០,១៣% និងអង្ករផ្សេងៗចំនួន ០,៥៦% ។

បន្ថែមពីនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥.២៤៧.៩៩២តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១.២០៩,០៤លានដុល្លារ។

គួររំលឹកថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជារកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យដ៏សំខាន់មួយនេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]