ព័ត៌មានក្នុងស្រុក
គម្រោង Marum Estate ឈ្នះរង្វាន់ពិសេស៤ ពីកម្មវិធី «អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards 2023»
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ – ភាពជោគជ័យបានបង្ហាញឡើងនៅពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards លើកទី៨ ខណៈដែល Marum Estate ដែលជាគម្រោងប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. ទទួលបានរង្វាន់ពិសេសចំនួនបួន ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសញ្ញានៃ នរានុវត្ត និង ឧត្តមភាពក្នុងវិស័យអាចលនទ្រព្យ។ ព្រឹត្តិការណ៍ដ៏ធំឱឡារិកន...
អានបន្ថែមរដ្ឋជួលដីជិត ៥០០ហិកតា នៅកោះរ៉ុង ឱ្យឯកជនអភិវឌ្ឍ និងវិនិយោគ
រាជរដ្ឋាភិបាល បានសម្រេចកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិកោះរ៉ុងលើផ្ទៃដីទំហំ ៤៨៩ហិកតា ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីជួលឱ្យក្រុមហ៊ុន Emario Shonan Marine Corporation និងក្រុមហ៊ុន U. Property Management ធ្វើការអភិវឌ្ឍ និងវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ៦៩អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ការជួលនេះ ធ្វើឡើងតាមរយៈអនុប្បយោគជាដីឯកជនរបស់...
អានបន្ថែមរោងចក្រសហគ្រាសជាង៣០០កន្លែង នៅកំពង់ស្ពឺ កំពុងត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ទាន់ !!!
ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មចំនួនប្រមាណ ៤ពាន់នាក់បន្ថាន់បន្ថែមទៀត ខណៈខេត្តនេះ មានរោងចក្រសហគ្រាសចំនួន ៣៨៥ កំពុងដំណើរការយ៉ាងសកម្ម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុង ក្នុងពិធីជួបសំណេះសំណាលជា មួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានកម្មករចំនួនជាង ១៨០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអ...
អានបន្ថែមប៉េង ហួត គ្រុប រៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្រោមប្រធានបទ «ចាស់យើង ថ្មីគេ»
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ព្រមជាមួយការទទួលបាននូវការបរិច្ចាគសម្ភារប្រើប្រាស់ និងសម្ភារសិក្សាពីសប្បុរសជន ដើម្បីយកទៅបរិច្ចាគបន្តជូនដល់អង្គការ សាលារៀន ដែលប្រឈមការខ្វះខាតខ្លាំង។ ជាមួយគ្នានេះក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លា...
អានបន្ថែមកែលម្អទីតាំង គុណផលសេវានិងផលិតផល និងគោលដៅអាជីវកម្ម ជាយុទ្ធសាស្ត្រថ្មី ដើម្បីជោគជ័យក្នុងទីផ្សារលក់រាយនៅកម្ពុជា
ក្នុងគោលបំណងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារលក់រាយនៅកម្ពុជាក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំកិច្ចពិភាក្សាពេញអង្គ (Panel Discussion)មួយជាមួយអ្នកជំនាញអចលនទ្រព្យ ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងសិក្សាពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារលក់រាយនៅកម្ពុជា។ ការឆ្លុះបញ្ចាំងទីផ្សារលក់រាយកម្ពុជា៖ សារសំខាន់ពីសិក្ខាសាលានេះ គឺការលើកឡើងរបស់អ្នកជំនាញអំពីសារៈសំខាន់ន...
អានបន្ថែមរដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊...
អានបន្ថែមក្រុមហ៊ុនអឺបេនលែនចាប់ដៃគូ ជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ដើម្បីសម្រួលដល់អតិថិជនបរទេសក្នុងការទិញផ្ទះបុរីចន្ទគីរី
ក្រុមហ៊ុនអឺបេនលែន បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ដើម្បីបំពេញនូវតម្រូវការទីផ្សារអចលទ្រព្យ និងផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ ដើម្បីអាចក្លាយជាម្ចាស់គេហដ្ឋាននៅបុរីចន្ទគីរី តាមរយៈរដ្ឋបាលបរធនបាលកិច្ច របស់ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្...
អានបន្ថែមរដ្ឋនឹងចេញនីតិវិធីថ្មី ដើម្បីផ្ទេរកម្មសិទ្ធអចនវត្ថុពីឳពុកម្តាយទៅកូន ត្រឹម ៥នាទីប៉ុណ្ណោះ
រដ្ឋ នឹងរៀបចំដាក់ចេញនូវនីតិវិធីថ្មី ក្នុងការកាត់ឈ្មោះផ្ទេរប្លង់កម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន ដោយប្រើរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ តាមប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នឹងស្នើទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស...
អានបន្ថែម៨ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៣លានដុល្លារ
៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៣.០៩១.៩៣១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤៩៨.៥១៣នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១៩,៥៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៧៧៤.៥៨៦ដុល្លារ ពីកា...
អានបន្ថែមរដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក...
អានបន្ថែម