ព័ត៌មានក្នុងស្រុក
ឥណ្ឌាជួយកម្ពុជាជាង ៤០ម៉ឺនដុល្លារ បោសសម្អាតមីនលើផ្ទៃដីជាង១លានម៉ែត្រក្រឡា នៅកោះកុង
រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤២៦.៧០៩ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត...
អានបន្ថែមអាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង
សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម...
អានបន្ថែមគិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប
ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់...
អានបន្ថែមផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា
E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់...
អានបន្ថែមរដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស...
អានបន្ថែមរដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស...
អានបន្ថែម៧ខែនេះ រដ្ឋប្រមូលពន្ធបានជាង ២,៣ពានលានដុល្លារ ធ្លាក់ចុះ២១% ពិសេសពីវិស័យអចលនទ្រព្យ
រយៈពេល ០៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជា ២.៣១២,៩៥លានដុល្លារ សើ្មនឹង ៦៤,៧៦% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ តែធ្លាក់ចុះ ២១,១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងបន្ថែមទៀតថា ការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ...
អានបន្ថែមPropertyGuru Cambodia Property Awards លើកទី៨នេះ ជាភាពជោគជ័យដ៏អស្ចារ្យក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023 ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះ បានប្រកាសអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយ CBRE Cambodia ក្រុមហ៊ុន Dewan Architects and Eng...
អានបន្ថែមរយៈពេល ១៩ឆ្នាំ អាជ្ញាធរដាំដើមឈើបាន ២លានដើមក្នុងតំបន់អង្គរ ដើម្បីទប់ភាពសឹករិករិលប្រាសាទ
ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើសរុបប្រមាណ ២លានដើម ក្នុងតំបន់អង្គរ ដើម្បីទប់សំណឹករិចរិលនៃតួប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន...
អានបន្ថែមរដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។ ក្នុងនោះ មន្ទី...
អានបន្ថែម