រដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។

ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងគោរពបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាសត្វប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។

ជាមួយគ្នានេះផងដែរ ការអនុវត្តផែនការលម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]