ព័ត៌មានក្នុងស្រុក
សម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងក...
អានបន្ថែមត្រីមាសទី១-២០២៣ បុព្វលាភធានារ៉ាប់រងទ្រព្យសម្បតិ្តមានជាង ១៤លានដុល្លារ កើនជាង១៥%
ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណជាង ១៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១៥,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលមានជាង ១២លានដុល្លារ។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញ...
អានបន្ថែមរដ្ឋត្រៀមដីជាង ៣ពាន់ហិកតា សម្រាប់ចែកជូនពលរដ្ឋខ្វះដីក្នុងឃុំ៣ នៅស្រុកសេសាន
រដ្ឋបាលស្រុកសេសាន រៀបចំដីសម្បទានសង្គមកិច្ច ចំនួនជាង ៣ពាន់ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដី សម្រាប់ធ្វើលំនៅឋានរស់នៅ និងប្រកបរបរកសិកម្ម ដោយស្របច្បាប់នៅក្នុងឃុំចំនួនបី។ នេះបើតាមការផ្សព្វផ្សាយស្តីពីការដាក់ពាក្យស្នើសុំដីសម្បទានសង្គកិច្ចនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រ...
អានបន្ថែមសម្តេចតេជោព្រមានមិនអត់អោនចំពោះអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនអត់អោនចំពោះអ្នកមានអំណាចណា ដែលលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ នេះបើតាមសារពិសេសរយៈពេលជាង ៤នាទី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា តាមការសង្កេត និងការទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត មានជនខិលខូចមួយចំនួច បានលួចកាប់ទន្ទ្រានព្រៃឈើ និងដីរដ្ឋខុសច្បាប់។ សម្តេចតេជោ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចាប់មេក្លោងទាំ...
អានបន្ថែមរដ្ឋលើកលែងពន្ធអចលនទ្រព្យដល់ដាច់ឆ្នាំ២០២៣ សម្រាប់ក្រុងថ្មី៤ តែប៉ុណ្ណោះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកការបង់ពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣ ដល់ក្រុងចំនួន ០៤ ដែលទើបបង្កើតថ្មី។ នេះបើតាមប្រកាសលេខ ៣២៩ សហវ.ប្រក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ អចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្តម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត ត្រូវបានលើកលែងពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣។ ប៉ុន្តែម្ចាស់អចលនទ្រព្យទាំងអស់ ត...
អានបន្ថែមត្រឹម៥ខែ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរវត្ត
ត្រឹមរយៈពេល ០៥ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.០៦៥.៨២៩ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៧៦៧,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.០៣៤....
អានបន្ថែមក្រុមហ៊ុន អឺបេនលែន ប្រកាសបើកលក់បុរីចន្ទគីរីគម្រោងទី២ ជាផ្លូវការហើយ
ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី២ របស់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៣នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។ បុរីចន្ទគីរី គម្រោងទី២ គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ហិកតា ដែលជា...
អានបន្ថែម៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់
រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។ យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ...
អានបន្ថែមត្រីមាសទី១ ២០២៣ មានក្រុមហ៊ុន៩ មានទុនជាង ១,៨ពាន់លានដុល្លារ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា
គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចំនួន៩ មានទុនសរុប ៧,៦១ទ្រីលានរៀល ស្មើនឹង ១,៨៨ ប៊ីលានដុល្លារអាមេរិក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ត្រឹមចុងត្រីមាសទី១ នេះ ទំហំជួញដូរក្នុងទីផ្សារមូលបត្រកម្មសិទ្ធសរុបចំនួន ៥,៤៧ លានភាគហ៊ុន មានការថយចុះ ៧,៥៨% និងមានតម្លៃជួញដូរសរុប មានប្រហែ...
អានបន្ថែមនិយ័តករបរធនបាលកិច្ច និងសមាគមលំនៅឋាន រួមគ្នាលើកកម្ពស់វិស័យបរធនបាលកិច្ច ដើម្បី…
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ...
អានបន្ថែម