រដ្ឋសម្រេចកែ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំជាង ៤ម៉ឺនហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំផ្ទៃដី ៤៦.៩៤៩,៤២ហិកតា ដើម្បីការពារធនធានវប្បធម៌ និងធនធានធម្មជាតិ។

ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ ដើម្បីកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ ម្យ៉ាងតំបន់ទាំងនេះ ជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ទាំងនោះ។

តំបន់បេតិកភណ្ឌធម្មជាតិទាំង ១៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ ទាំងនោះរួមមាន៖

– តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ មានផ្ទៃដីទំហំ ៩៨៤,៣១ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង និងឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ មានផ្ទៃដីទំហំ ៤១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង មានផ្ទៃដីទំហំ ៧៩,៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង មានផ្ទៃដីទំហំ ១៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ មានផ្ទៃដីទំហំ ៣៥៣,៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

– តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត មានផ្ទៃដីទំហំ ៣១,៩៥១ហិកតា ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

– តំបន់បេតិកភណ្ឌភ្នំបាក់ មានផ្ទៃដីទំហំ ៣៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដែលមានផ្ទៃដីទំហំ ១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច មានផ្ទៃដីទំហំ ៨៣,៤៤ហិកតា ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង មានផ្ទៃដីទំហំ ២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

– តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះនេត្រព្រះ មានផ្ទៃដីទំហំ ១៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

– កែប្រែតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ព្រះវែង ពីផ្ទៃដីទំហំ ១.៥០០ហិកតា មកផ្ទៃដីទំហំ ១៤៩២ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។

– កែប្រែតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង មកត្រឹមផ្ទៃដីទំហំ ៤៣.៣៩១ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]