ព័ត៌មានអចលនទ្រព្យ
រដ្ឋបន្តអនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដងសម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង ដល់ចុងឆ្នាំ២០២៣
រដ្ឋាភិបាល សម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ។ គួរបញ្ជាក់ថាថា ការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះ ធ្វើឡើងសម្រាប់ ២ ករណី ប៉ុណ្ណោ៖ ១) អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម...
អានបន្ថែមរដ្ឋគ្រោងជំរុញឱ្យខេត្តកោះកុងក្លាយជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា
រដ្ឋាភិបាលកម្ពុជាមានផែនការចង់ជំរុញខេត្តកោះកុងឱ្យក្លាយទៅជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងនៅកម្ពុជា នៅថ្ងៃខាងមុខ ពោលគឺឱ្យក្លាយជាខេត្តជាប់មាត់សមុទ្រសំខាន់មួយ ដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កាលពីថ្ងៃទី ៣ មករា នេះ។ សម្តេច ហ៊ុន សែន ថា៖ «ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ រដ្...
អានបន្ថែមក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២
នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២...
អានបន្ថែមអ្នកជំនាញបង្ហាញដី ២ប្រភេទ ដែលមានសក្ដានុពល ទិញហើយឱកាសចំណេញខ្ពស់
បច្ចុប្បន្នមានសំណួរជាច្រើនសួរថា តើទិញដីប្រភេទណា ទើបមិនខាត? តើទិញដីប្រភេទណា បានចំណេញ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ថាដើម្បីវិភាគឱ្យដឹងពីឱកាសចំណេញ ឬខាត ជំហានដំបូងអ្នកត្រូវដឹងពីប្រភេទដីជាមុនសិន។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ជារួមដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីសម្រាប់កសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសម្រាប់លំនៅឋាន។ ដីទាំង៤ ប្រភេទនេះ មានសក...
អានបន្ថែមអាជ្ញាធរកំពុងចុះកំណត់តម្លៃអចលនទ្រព្យទូទាំងខេត្តកំពង់ចាម ដើម្បីពង្រឹងការប្រមូលពន្ធ
អាជ្ញាធរខេត្តកំពង់ចាម កំពុងសម្រុកធ្វើសេចក្តីព្រាងបញ្ជីតម្លៃអចលនទ្រព្យនៅទូទាំងខេត្ត ដើម្បីទុកជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។ ទិសដៅនៃការចុះកំណត់តម្លៃអចលនទ្រព្យនេះ គឺដើម្បីពង្រឹងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមភាពជាងមុន។ បច្ចុប្បន្ន ក្រុមការងារកំពុងពិនិត្យលើឧបសម្ព័ន្ធតម្លៃចាស់ ព...
អានបន្ថែមJICA: គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនៅខែមេសា ឆ្នាំ២០២២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនាខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត រវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារJICA និងទីប្រឹក្សាក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី អាសុកា សុកាបូអ៊ីគី តំណាងទ...
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំចេញគោលការណ៍ថ្មីរឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ សំណង់ និងដីធ្លី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញបញ្ជាឱ្យមន្ទីរ និងរដ្ឋបាលក្រុងស្រុកក្រោមឱវាទទាំងអស់ ពង្រឹងវិធានការគ្រប់គ្រងអាជីវកម្មពុះដីឡូតិ៍ សំណង់ ការជីក និងចាក់បំពេញអាចម៍ដី នៅទូទាំងខេត្ត ក៏ដូចជាត្រូវអនុវត្តវិធានការក្ដៅដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា។ លិខិតលេខ ០៤២/២១ គបឯខ.តឃ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ដូចខាងក្រោម៖ -មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរ...
អានបន្ថែមសៀមរាបដាក់ចេញផែនទីព្រំដីច្បាស់លាស់ ដើម្បីបញ្ឈប់ការទន្រ្ទានដី និងបំផ្លាញព្រៃលិចទឹក
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ និងប្រកាសឱ្យសាធារណជនជ្រាបនូវព្រំប្រទល់ផែនទីរបស់តំបន់៣ នៅសង្កាត់ចុងឃ្នៀស ទិសដៅដើម្បីទប់ស្កាត់ការរំលោភដីរដ្ឋ និងការកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានចុះទីតាំងផ្ទាល់កាលពីថ្ងៃទី ២៧ ធ្នូ កន្លងទៅ ដើម្បីបានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងអំពីការកំណត់ព្រំប្រទល់ និងបោះបង្គោល។ ឯកឧត្តម បានឱ្យដឹងថា៖ «ព្រៃលិចទឹកមានសារៈសំខាន់ណាស់ដែលជាជម្រកត្រីពង ...
អានបន្ថែមក្រសួងរៀបចំដែនដី ចែកប្លង់ដីធ្លីឥតគិតថ្លៃសរុប ៧០៤ ប្លង់ ដល់ពលរដ្ឋក្នុងខេត្តក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់ប្លង់ដីសរុបចំនួន ៧០៤ប្លង់ ដល់ពលរដ្ឋក្នុងឃុំគោលដៅចំនួន៥ ក្នុងខេត្តក្រចេះ តាមរយៈគម្រោងបែងចែកដី LASED ជំហានទី២។ កម្មវិធីនេះធ្វើឡើងក្រោម វត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។ ពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីមានសរុប ៤៥៨ គ្រួសា...
អានបន្ថែមEvergrande ប្ដេជ្ញានឹងបញ្ចប់គម្រោង ៣៩០០០ យូនីត ក្នុងខែធ្នូ ទោះវិបត្តិបំណុលកំពុងក្ដៅគគុក
ក្រុមហ៊ុន Evergrande Group បានប្តេជ្ញាថានឹងពន្លឿនការងារសាងសង់គម្រោងនានា ក្នុងទិសដៅបញ្ចប់ឱ្យបាន ៣៩០០០ យូនីត ត្រឹមខែធ្នូ ឆ្នាំនេះ បើទោះបីក្រុមហ៊ុនកំពុងជួបវិបត្តិបំណុលក្ដៅគគុក និងខកខានមិនបានសងប្រាក់ទៅម្ចាស់បំណុលកាលពីដើមខែធ្នូ កន្លងមកនេះក៏ដោយ។ យោងតាម CNN ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ធ្នូ នេះថា៖ «គ្មាននរណាម្នាក់នៅ Evergrande នឹងត្រូវ "ដេកផ្ទះ ឬបោ...
អានបន្ថែម