ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ERA Cambodia កាលពីថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលលំដាប់អន្តរជាតិថ្មីរបស់ខ្លួន ដែលនឹងដើរតួជា One-Stop Service សម្រាប់បម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ការិយាល័យថ្មីនេះ នឹងរួមផ្ដុំគ្រប់សេវាកម្ម ព្រមនឹងបរិក្ខារទំនើបៗដូចជា កន្លែងទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ ...
អានបន្ថែមជប៉ុននឹងផ្តល់ជំនួយឥតសំណង ១៣,៩លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែព្រះសីហនុ
រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ ១៣,៩លានដុល្លារ ដល់កម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង១៣,៩ លានដុល្លារ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃទី ១៦ខែធ្នូ ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mikami Masahiro អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ បើយោងតាមសេចក្តីប្...
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន បើកសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh ជាផ្លូវការ
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» តម្លៃ ១៨០លានដុល្លារអាមេរិក ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៥ ខែធ្នូ នេះ។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធសណ្ឋាគារសំដាប់ផ្កាយ៥ នេះ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទ...
អានបន្ថែមរដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង
ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទ...
អានបន្ថែមតើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។ លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន...
អានបន្ថែមឧកញ៉ាគីម ហ៊ាង ៖ ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ វិស័យដីឡូតិ៍កម្ពុជា នៅតែអាចដំណើរការទៅមុខបានជាធម្មតា ប៉ុន្តែគាត់បានក្រើនរំលឹកថា ប្រភេទដីឡូតិ៍មួយចំនួន អាចនឹងជាប់គាំង ឬដួលរលំ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ប្រសិនបើគម្រោងដីឡូតិ៍ទាំងនោះមិនធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្ដូររបៀបអភិវឌ្ឍន៍។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ចរន្តទិញលក់ដីឡូតិ៍នៅតែអាចដ...
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាលំនៅឋានតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ឆ្នាំ២០២២
ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ ២០២១ នេះទេ ដោយរដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀត ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេ...
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍលំនៅឋានក្នុងស្រុកមួយទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្រជាសាធារណៈ
ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយក្នុងស្រុក ទើបទទួលបានការអនុញ្ញាតជាគោលការណ៍ ពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រ...
អានបន្ថែមPropertyGuru Asia Property Awards អបអរសាទរ និងផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យឆ្នើម ពីតំបន់អាស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 16
ពានរង្វាន់អ្នកឆ្នើមប្រចាំអាស៊ីដែលត្រូវបានផ្ដល់កិត្តិយសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលប្រារព្ធតាមអនឡាញរបស់កម្មវិធីពានរង្វាន់ PROPERTYGURU ASIA PROPERTY AWARDS 2021 • ក្រុមហ៊ុន មេគង្គលែន មកពីប្រទេសកម្ពុជាឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អជាងគេប្រចាំតំបន់អាស៊ី Best Breakthrough Developer (Asia) ពីកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី១៦ • ម្ចាស់ជ័យលាភីប្រចាំប្រទេសមកពីប្...
អានបន្ថែមជីប មុ៉ង លែន អង្រួនសក្ដានុពលតំបន់ពោធិ៍ចិនតុង ក្រោយបើកការដ្ឋានគម្រោងថ្មី ផាក លែន ពោធិ៍ចិនតុង
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីស្រឡាងមួយទៀតរបស់ខ្លួនក្នុងតំបន់ពោធិ៍ចិនតុង នោះគឺគម្រោង «ផាក លែន ពោធិ៍ចិនតុង»។ ជាមួយនឹងទីតាំងដ៏ល្អបំផុត ត្រឹមតែ២នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចំកណ្ដាលទីក្រុងដែលមានចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មចម្រុះស្រាប់ គម...
អានបន្ថែម