គម្រោងខុនដូសង់មិនទាន់រួច ត្រូវជាប់ពន្ធអចលនទ្រព្យឬទេ?

ក្នុងអំឡុងវិបត្តិកូវីដនេះ មានគម្រោងខុនដូជាច្រើន បានពន្យារពេល ឬផ្អាកការសាងសង់។ ដោយសារ តែមានគម្រោងខូនដូកំពុងសាងសង់ជាច្រើនដូច្នេះ សាធារណៈបានចោទជាសំណួរថា គម្រោងទាំងនោះជាប់ពន្ធអចលនទ្រព្យឬទេ?

លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងកាលពីថ្ងៃទី ២១ មេសា នេះថា ជាប់ពន្ធ ឬមិនជាប់ពន្ធ គឺអាស្រ័យលើកត្តា ២ ។

«តាមច្បាប់ សំណង់ដែលការដ្ឋានសង់បានក្រោម ៨០% ហើយមិនទាន់ប្រើប្រាស់ នឹងមិនជាប់ពន្ធនោះទេ។ ពោលគឺ ត្រូវតែចូលលក្ខខណ្ឌទាំង ២ នេះ ទើបមិនជាប់ពន្ធ ខាតណាមួយក៏មិនបានដែរ។ មានន័យថា បើខុនដូសង់មិនទាន់បាន៨០% ហើយមិនទាន់មានអ្នកចូលរស់នៅ ម្ចាស់គម្រោង មិនចាំបាច់បង់ពន្ធទេ»។

«ប៉ុន្តែបើសង់រួចរាល់លើសពី ៨០% ទោះមិនទាន់ចូលប្រើបាស់ក្ដី ម្ចាស់គម្រោង ឬម្ចាស់យូនីតត្រូវតែបង់ពន្ធ។ ដូចគ្នានេះ បើទោះជាសង់មិនទាន់បាន៨០% តែមានការចូលប្រើប្រាស់ ក៏នឹងត្រូវបង់ពន្ធដែរ» លោក បានបន្ដ។

ឧទាហរណ៍ គម្រោងខុនដូ ២០ ជាន់។ ម្ចាស់គម្រោងសង់បាន ១០ ជាន់ ហើយឱ្យម្ចាស់យូនីត ចូលរស់នៅ ទោះជាសង់បានត្រឹម៥០% ក៏ត្រូវជាប់ពន្ធដែរ។

ទោះជាក្នុងករណីណាក្ដី ម្ចាស់គម្រោងត្រូវតែបង់ពន្ធលើដី រៀងរាល់ឆ្នាំ។

ដី និងខុនដូចាត់ទុកជាពន្ធលើអចលនទ្រព្យ ដែលប្រមូលក្នុងអត្រា ០,១% នៃមូលដ្ឋានគិតពន្ធ ជារៀងរាល់ឆ្នាំ ចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]