ព័ត៌មានអចលនទ្រព្យ
គម្រោង D’SEAVIEW ចាប់ផ្តើមជំហានទី ២ របស់ខ្លួន
Camhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះ D'Seaview ដំណាក់កាលទី ២ របស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីការដាក់លក់នូវខុនដូ ៣០០ ឯកតា នៅក្នុងដំណាក់កាលទី ២ ត្រូវបានអតិថិជនទិញអស់។ គម្រោង D'Seaview នេះមានទីតាំងស្ថិតនៅលើទំហំដីចំនួន ៩.៨១៨ ម៉ែត្រការ៉េ ចម្ងាយប្រហែល ១ គីឡូម៉ែត្រពីឆ្នេរសុខា ក្នុងនោះមានលំនៅឋានសរុបប្រមាណ ៧៣៥ ឯកតា...
អានបន្ថែមសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) តែងតាំងប្រធានថ្មី
សមាជិកនៃសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) បានបោះឆ្នោតតែងតាំងឧកញ៉ា លី ហួរ ជាប្រធានថ្មីនៃសមាគមនេះសម្រាប់កាន់តំណែងរយៈពេលបីឆ្នាំ។ ឧកញ៉ា លី ហួរ គឺជាម្ចាស់បុរីវិមានភ្នំពេញ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីហួរគ្រុប។ សមាជិក HDAC នេះមានអ្នកអភិវឌ្ឍន៍លំនៅឋានចំនួន ៣០នាក់ ដែលធ្វើការរួមគ្នាដើម្បីពង្រឹងវិស័យនេះ ដោយការផ្តល់នូវវេទិកាសម្រាប់សមាជិក និងក្រសួងនានាធ្វើការការចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធ និងជួយដោ...
អានបន្ថែមប្រទេសកម្ពុជាដើរក្រោយគេក្នុងការធ្វើផែនការវិនិយោគលក់រាយ
របាយការណ៍ថ្មីមួយរបស់ CBRE ដែលមានចំណងជើងថា “តើការលក់រាយនៅទូទាំងពិភពលោកសកម្មយ៉ាងណា?" បានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាស្ទើរតែនៅបាតតារាងនៃប្រទេសដែលអ្នកលក់រាយបរទេសមានផែនការពង្រីកការវិនិយោគ។ របាយការណ៍នេះបានបង្ហាញថា ២៦ ភាគរយនៃអ្នកលក់រាយនៅទូទាំងពិភពលោកដែលបានស្ទង់មតិ បានចាត់ទុកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាទីផ្សារគោលដៅសម្រាប់ឆ្នាំ ២០១៦ របស់ខ្លួន។ ក្នុងនោះ មានតែ ២ នៃអ្នកលក់រាយទាំងនោ...
អានបន្ថែមការវិនិយោគក្រៅស្រុករបស់អាស៊ីបានបំបែកកំណត់ត្រាថ្មី
តាមរបាយការណ៍ CBRE ថ្មីមួយបានបង្ហាញថា ការវិនិយោគក្រៅស្រុករបស់អាស៊ីនៅក្នុងវិស័យទ្រព្យសម្បត្តិអចលនទ្រព្យពិភពលោក ធ្វើបាននូវកំណត់ត្រាថ្មីនៅក្នុងឆ្នាំ ២០១៥។ ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសរបស់អាស៊ីក្នុងឆ្នាំ ២០១៥ បានឈរនៅក្នុងកំណត់ត្រាដែលមានទឹកប្រាក់ចំនួន ៦២,៤ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយនៅក្នុងឆ្នាំ។ ទីផ្សារដែលមានផលតបស្នងវិញខ្ពស់ នឹងបន្តទាក់ទាញវិនិយោគិនអាស៊ី។ លោក Ada Choi នា...
អានបន្ថែមការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ
អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡ...
អានបន្ថែមក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពាន...
អានបន្ថែមCasa Meridian បើកលក់ដំណាក់កាលទី២
បន្ទាប់ពីសម្ពោធបើកការដ្ឋានក្នុងខែមិថុនាឆ្នាំ ២០១៤ និងការបើកលក់អចលនទ្រព្យដំបូងរបស់ខ្លួន អាគារខុនដូភ្លោះ Casa Meridian បានបើកលក់ដំណាក់កាលទី២ របស់ខ្លួននៅចុងខែមករា សម្រាប់បន្ទប់ស្នាក់នៅ។ ការលក់យ៉ាងលឿននៃផ្ទះពាណិជ្ជកម្មចំនួន ៨៤ ល្វែង ជំរុញឲ្យមានការបើកលក់នូវខុនដូលំដាប់ផ្កាយប្រាំចំនួន ៥១២បន្ទប់ ដល់អតិថិជន ដែលក្នុងនោះមានប្រភេទ១ ទៅ ៣បន្ទប់គេង អមដោយការរចនាច្រើនបែប។ គម្រោងដែលសាងសង់ឡើងនៅលើផ្ទៃដីជាង ៦០០០...
អានបន្ថែមCity Center ទីក្រុងមួយដែលធ្វើឲ្យក្រុងតាខ្មៅចាំងចែងឡើង
នៅឆ្នាំ ២០១៨ ក្រុងតាខ្មៅនឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យមួយ ដោយសារតែមានការសាងសង់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំដំបូងគេហៅថា Center City Ta Khmao។ គម្រោងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េ ព្រមទាំងមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាត់ព័ទ្ធជុំវិញទំហំ ១០.៦៦៨ម៉ែត្រការ៉េផងដែរ ហើយនឹងបង្ហាញខ្លួនជា...
អានបន្ថែមការពន្យល់លើការចាត់ថ្នាក់ប័ណ្ណកម្មសិទ្ធិលើដីធ្លី
ដោយ: លោក James Whitehead នាយកនៃមាតិកា @ www.realestate.com.kh សម្រាប់អ្នកទិញអចលនទ្រព្យថ្មី អាចនៅមានភាពមិនច្បាស់លាស់ ឬមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ ខាងក្រោមនេះជាវិធីសំខាន់៣យ៉ាង ដែលកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវបានធានាសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការយល់ច្រឡំជុំវិញភាពជាម្ចាស់អចលនទ្រព្យ និងប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ កំណត់ត្រាប័ណ្ណកម...
អានបន្ថែមក្រុមហ៊ុន Emerald+ ទិសដៅនាំមុខក្នុងការគ្រប់គ្រងអចលនទ្រព្យ
ក្រុមហ៊ុន Emerald+ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ បន្ទាប់ពីដំណើរការសាកល្បងប្រាំមួយខែ មានគោលបំណងបង្ហាញខ្លួនឲ្យខុសពីគេ តាមរយៈការធ្វើជាភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាលើកដំបូងដែលមានឯកទេសក្នុងការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិក្ខារប្រកបដោយជំនាញវិជ្ជាជីវៈ។ ក្នុងនាមជាដៃគូរបស់ក្រុមហ៊ុន UEMS Facilities Management Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Emerald+ មានមោទនភាពចំពោះការផ្តល់សេវាកម្មដល...
អានបន្ថែម
