ព័ត៌មានអចលនទ្រព្យ
គណៈកម្មាការផ្តល់អាទិភាពក្រមសីលធម៌ស្តង់ដារក្នុងការវាយតម្លៃ
សភាធុរកិច្ចអន្តរជាតិ (IBC) និងវិទ្យាស្ថាន Royal Institute of Chartered Surveyors (RICS) បាន ជាម្ចាស់ផ្ទះរៀបចំអាហារថ្ងៃត្រង់ស្តីពីធុរកិច្ចមួយនៅថ្ងៃអង្គារទី 19 ខែ មេសា ដោយផ្តោតទៅលើប្រធានបទស្តីពីការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងលើកឡើងពីបញ្ហាចន្លោះប្រហោងនាពេលបច្ចុប្បន្ននេះ។ វាគ្មិនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន លោក Salim Aslam ប្រធានគ្រប់គ្រងអាស៊ានរបស់RICS លោក គឹម ហៀង ប្រធានសមាគមអ្...
អានបន្ថែមរដ្ឋមន្ត្រីថ្មីជម្រុញធ្វើការដោះស្រាយការចំពោះការចុះបញ្ជីដីធ្លី
ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លីឲ្យបានលឿន និងការដោះស្រាយជម្លោះដីធ្លី។ ឯកឧត្តម ជា សុផារ៉ា ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតអភិបាលរាជធានីភ្នំពេញ បានចូលមកកាន់តំណែងជារដ្ឋមន្ត្រីជំនួសអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ឹម ឈុនលឹ...
អានបន្ថែមការលក់អចលនទ្រព្យនៅហុងកុងមានការធ្លាក់ចុះ
របាយការណ៍ទីផ្សារអចលនទ្រព្យរបស់ហុងកុងមួយបានបង្ហាញថា ការលក់ផ្ទះនៅក្នុងតំបន់សេដ្ឋកិច្ច រោងចក្រអគ្គិសនី បានធ្លាក់ចុះ ៣៩ ភាគរយរហូតដល់កម្រិតទាបបំផុតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦។ សន្ទស្សន៍អចលនទ្រព្យហុងកុងរបស់ JLL ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ បានបង្ហាញថា ការលក់បានធ្លាក់ចុះជាងពេលណាទាំងអស់រហូតដល់កម្រិតទាបគឺត្រឹមតែ ៦២២១ យូនីតប៉ុណ្ណោះ។ លោក Joseph Tsang នាយកគ្រប់គ្រង និងជាប្រធានទីផ្សារមូលធននៅ JLL ក្នុងទីក្...
អានបន្ថែមរដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%
ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះរដ្ឋាភិបាលផងដែរ។ បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរ...
អានបន្ថែមគម្រោង D’SEAVIEW ចាប់ផ្តើមជំហានទី ២ របស់ខ្លួន
Camhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះ D'Seaview ដំណាក់កាលទី ២ របស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីការដាក់លក់នូវខុនដូ ៣០០ ឯកតា នៅក្នុងដំណាក់កាលទី ២ ត្រូវបានអតិថិជនទិញអស់។ គម្រោង D'Seaview នេះមានទីតាំងស្ថិតនៅលើទំហំដីចំនួន ៩.៨១៨ ម៉ែត្រការ៉េ ចម្ងាយប្រហែល ១ គីឡូម៉ែត្រពីឆ្នេរសុខា ក្នុងនោះមានលំនៅឋានសរុបប្រមាណ ៧៣៥ ឯកតា...
អានបន្ថែមសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) តែងតាំងប្រធានថ្មី
សមាជិកនៃសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) បានបោះឆ្នោតតែងតាំងឧកញ៉ា លី ហួរ ជាប្រធានថ្មីនៃសមាគមនេះសម្រាប់កាន់តំណែងរយៈពេលបីឆ្នាំ។ ឧកញ៉ា លី ហួរ គឺជាម្ចាស់បុរីវិមានភ្នំពេញ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីហួរគ្រុប។ សមាជិក HDAC នេះមានអ្នកអភិវឌ្ឍន៍លំនៅឋានចំនួន ៣០នាក់ ដែលធ្វើការរួមគ្នាដើម្បីពង្រឹងវិស័យនេះ ដោយការផ្តល់នូវវេទិកាសម្រាប់សមាជិក និងក្រសួងនានាធ្វើការការចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធ និងជួយដោ...
អានបន្ថែមប្រទេសកម្ពុជាដើរក្រោយគេក្នុងការធ្វើផែនការវិនិយោគលក់រាយ
របាយការណ៍ថ្មីមួយរបស់ CBRE ដែលមានចំណងជើងថា “តើការលក់រាយនៅទូទាំងពិភពលោកសកម្មយ៉ាងណា?" បានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាស្ទើរតែនៅបាតតារាងនៃប្រទេសដែលអ្នកលក់រាយបរទេសមានផែនការពង្រីកការវិនិយោគ។ របាយការណ៍នេះបានបង្ហាញថា ២៦ ភាគរយនៃអ្នកលក់រាយនៅទូទាំងពិភពលោកដែលបានស្ទង់មតិ បានចាត់ទុកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាទីផ្សារគោលដៅសម្រាប់ឆ្នាំ ២០១៦ របស់ខ្លួន។ ក្នុងនោះ មានតែ ២ នៃអ្នកលក់រាយទាំងនោ...
អានបន្ថែមការវិនិយោគក្រៅស្រុករបស់អាស៊ីបានបំបែកកំណត់ត្រាថ្មី
តាមរបាយការណ៍ CBRE ថ្មីមួយបានបង្ហាញថា ការវិនិយោគក្រៅស្រុករបស់អាស៊ីនៅក្នុងវិស័យទ្រព្យសម្បត្តិអចលនទ្រព្យពិភពលោក ធ្វើបាននូវកំណត់ត្រាថ្មីនៅក្នុងឆ្នាំ ២០១៥។ ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសរបស់អាស៊ីក្នុងឆ្នាំ ២០១៥ បានឈរនៅក្នុងកំណត់ត្រាដែលមានទឹកប្រាក់ចំនួន ៦២,៤ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយនៅក្នុងឆ្នាំ។ ទីផ្សារដែលមានផលតបស្នងវិញខ្ពស់ នឹងបន្តទាក់ទាញវិនិយោគិនអាស៊ី។ លោក Ada Choi នា...
អានបន្ថែមការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ
អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡ...
អានបន្ថែមក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពាន...
អានបន្ថែម