ព័ត៌មានអចលនទ្រព្យ
រដ្ឋរឹបអូសដីព្រៃនៅភ្នំ១៥០០ ចំនួន ៤ម៉ឺនហិកតា ដើម្បីរៀបចំជាអេកូទេសចរណ៍
រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បានដកហូតនូវដីព្រៃប្រមាណ ៤ម៉ឺនហិកតា នៅតំបន់អន្ទង់អាំង ឬ ភ្នំ១៥០០ ដែលត្រូវបានជនល្មើសឈូសឆាយក្នុងបំណងយកទៅកាន់កាប់ជាលក្ខណៈឯកជន ដើម្បីរៀបចំជាអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ លោកបានបញ...
អានបន្ថែមCAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ
ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្...
អានបន្ថែមប្រយ័ត្នខក! ប្រូម៉ូសិន Mid-Year ចំណេញលុយ ចំណេញបានឡាន ពីបុរី ប៉េង ហួត សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ
កាលពីដើមខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួតបានផ្តល់ជូននូវប្រូម៉ូសិនដ៏ធំសម្បើមពាក់កណ្តាលឆ្នាំគឺ Mid Year Celebration សម្រាប់ខែ នេះជាមួយនឹងកញ្ចប់ Promotion ដ៏ធំសម្បើមទាំង ៦ សម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមិថុនានេះ។ កញ្ចប់ - ដ៏ធំសម្បើមទាំង រួមមាន៖ ➤ថែមជូនរថយន្តអគ្គិសនីស៊េរីចុងក្រោយគេ ➤ឥតគិតថ្លៃសេវាកាត់ប្លង់រឹង ➤...
អានបន្ថែមបច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%
កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនា...
អានបន្ថែមថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ
ប្រទេសថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិ...
អានបន្ថែមត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ
គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ...
អានបន្ថែមកម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល
កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ...
អានបន្ថែមរដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួ...
អានបន្ថែមអាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦% ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល
ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែល...
អានបន្ថែមសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអ...
អានបន្ថែម