ព័ត៌មានអចលនទ្រព្យ
រដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្...
អានបន្ថែមនិយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប. បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖១.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្...
អានបន្ថែមរដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង
ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹ...
អានបន្ថែមអាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទ...
អានបន្ថែមAMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាពេលថ្មីៗនេះ បានចេញផ្សាយនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយព្យាករណ៍ពីអត្រាកំណើន 5.6% ក្នុងឆ្នាំ 2024 និង 5.9% នៅឆ្នាំ 2025។ និន្នាការកើនឡើងនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកំណើន 5% ដែលបានកត់ត្រាក្នុងឆ្នាំ 2023។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ វិស័យកាត់ដេរ និងការនាំចេញ កំណើនប្រេ...
អានបន្ថែមជប៉ុននាំចេញបានជិត ៩ពាន់លានដុល្លារ កើន ៨,៣%, បើគិតជាបរិមាណមានការធ្លាក់ចុះ ៣,២%
ទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការនាំចេញគិតជាទឹកប្រាក់ (Export in Value Term) របស់ប្រទេសជប៉ុន បានកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នារហូតមកទល់ចុងខែមេសានេះ ដែលមានតម្លៃនាំចេញសរុបឈានដល់ចំនួន ៨,៩ ពាន់ពាន់លានយ៉េន (៥៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៨,៣% ខណៈការនាំចេញគិតជាបរិមាណទំនិញ(Export in Volume Term) មានការធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន នេះបើយោងតាម បច្ចុប្ប...
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សម្ពោធបើកកម្មវិធីថ្មី Mega អស្ចារ្យ និងប្រគល់រង្វាន់ធំឡានថ្មី១គ្រឿងដល់អតិថិជន
ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi ដ៏ថ្មីស្រឡាងមួយគ្រឿង ខណៈកន្លងមកមិនធ្លាប់មានផ្សារទំនើបណាមួយហ៊ានផ្ដល់ជូនវង្វាន់ធំបែបពីមុនមកទេ។ រង្វាន់ដ៏ធំមិនធ្លាប់មាននេះ ត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភីដោយផ្ទាល់ក្នុងកម្មវិធីសម្ពោធប្រម៉ូសិនថ្មី Mega អស្ចារ្យ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម...
អានបន្ថែមអូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប
ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AA...
អានបន្ថែមរដ្ឋនឹងរៀបចំល្អាងស្ពានអាយុរាប់ម៉ឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី១ទៀត នៅខេត្តបាត់ដំបង
ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មីមួយទៀត។ នេះបើតាមវិទ្យុជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្...
អានបន្ថែមក្រុមហ៊ុនអាទីហ្សង់អង្គរ ចង់ដាំដើមមន ១៥ហិកតាបន្ថែមនៅសៀមរាប ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ
ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញក្រុមហ៊ុនខាងលើ កាលទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន បានបង្ហាញពីបំណងចង់ដាំដើមមនបន្ថែម ដើ...
អានបន្ថែម