៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ៤០៤លាន​​លានដុល្លារ​ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។​

របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ​៥៩.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែជាង ​២៥៤លានដុល្លារ​។

ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ជាង ៥១លានដុល្លារ​ កើនឡើង​៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]