ភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]