រដ្ឋត្រៀមដីជាង ៣ពាន់ហិកតា សម្រាប់ចែកជូនពលរដ្ឋខ្វះដីក្នុងឃុំ៣ នៅស្រុកសេសាន

រដ្ឋបាលស្រុកសេសាន រៀបចំដីសម្បទានសង្គមកិច្ច ចំនួនជាង ៣ពាន់ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដី សម្រាប់ធ្វើលំនៅឋានរស់នៅ  និងប្រកបរបរកសិកម្ម ដោយស្របច្បាប់នៅក្នុងឃុំចំនួនបី។ នេះបើតាមការផ្សព្វផ្សាយស្តីពីការដាក់ពាក្យស្នើសុំដីសម្បទានសង្គកិច្ចនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហៅថាគម្រោង LASEDIII សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ឃុំស្រែគរ និងឃុំភ្លុក ដែលរស់នៅគ្មានដីសង់លំនៅឋាន និងដីកសិកម្ម ត្រូវទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ ចាប់ពីថ្ងៃទី១៥ ខែមិថុនា តទៅមានរយៈពេល ២២ថ្ងៃ។

លោកបានបន្តថា នៅពេលដែលបងប្អូនបានមកដាក់ពាក្យសុំដីនេះហើយ  អាជ្ញាធរមូលដ្ចាននឹងធ្វើការពិនិត្យវិនិច្ឆ័យវាយតម្លៃទៅតាមគ្រួសារនីមួយៗ ដើម្បីរៀបចំផ្តល់ដីជូនពលរដ្ឋប្រកបដោយតម្លាភាព។

សូមបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដីនេះ អាជ្ញាធរ-មន្ត្រីជំនាញ និងធ្វើការវាយតម្លៃចំពោះអ្នកស្នើសុំ ត្រូវមានចំណូលតិចជាង ឬស្មើបន្ទាត់ភាពក្រីក្រ ជាប្រភេទគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១និងក្រ២  និងទទួលបានដីសម្រាប់សង់លំនៅឋាន ទំហំ៤០ម៉ែត្រ គុណនិង ៦០ម៉ែត្រ   និងដីកសិកម្មចាប់ពី ៣ហិកតាទៅ ៥ហិកតា  ទៅតាមគ្រួសារដែលមានសមាជិកតិចឬច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]