រដ្ឋប្តេជ្ញារៀបចំផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុឱ្យចប់ ក្នុងឆ្នាំ២០២៣

ក្រុមការងារអន្តរក្រសួង បានប្តេជ្ញាពន្លឿនបញ្ចប់ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ជាមួយនឹងការគ្រោងទុកនេះ ក្រុមការងារអន្តរក្រសួង បានប្រជុំកែសម្រួលសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ ក្រុមការងារ បានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ រួមមាន៖ ១. ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម, ២. ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣.គំរូអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស, ៤. បរិក្ខារសាធារណៈ, ៥. មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ទេសចរណ៍ និងជីវចម្រុះ, ៧. ការរស់នៅ និងសុខមាលភាព, ៨. ការរចនាទីក្រុង, ៩. ការគ្រប់គ្រងការប្រើប្រាស់ដី, ១០. ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, ១១. ក្របខ័ណ្ឌស្ថាប័ន, និង១២. របាយការណ៍ផែនការសកម្មភាព ។

គួរបញ្ជាក់ថា សេចក្តីព្រាងរបាយការណ៏ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចុះកិច្ចសន្យាជាមួយវិទ្យាស្ថាន UPDIS នូវសេវាកម្មរៀបចំ “ផែនការមេ” ជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ខណៈសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី១ បានដាក់ឆ្លងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផនការម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់រសដ្ឋកិច្ចពិសេសគំពហុបំណង (គ.ស.ផ.) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]