រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី

 

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤.៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០.៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១.៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦.៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

គួរបញ្ជាក់ថា បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបា​នជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់​ៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]