រដ្ឋសម្រេចលុបគម្រោងផលិតស៊ីម៉ង់ជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីអភិរក្សជាតំបន់អេកូទេចរណ៍

រដ្ឋាភិបាលកម្ពុជា​ បានសម្រេចលុបគម្រោងផលិតស៊ីម៉ង់ នៅតំបន់ភ្នំថ្មកំបោរដែលមានផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត  របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED ក្រោមអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដើម្បីអភិរក្សជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។​

នេះបើយោងតាមលិខិតលេខ ១៨៧៨ សជណ.ឧរ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសម្រេចឯកភាពរក្សាទុកអតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានផ្ទៃដីជាង ៤៦០ហិកស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

គួរបញ្ជាក់ថា អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍ដែលមានផ្ទៃដីទំហំ ៤៦៣.៦០ហិកតានេះ ត្រូវបានផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖

  • ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
  • ភ្នំសស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
  • ភ្នំកំពង់ត្រាច ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និង
  • ភ្នំតូចខាងត្បូង ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ និង ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានប្រារព្វពិធី​ប្រកាស​ដាក់អតីតតំបន់អជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ​នេះ ទុកសម្រាប់កន្លែងសាសនា​ អេកូទេស​ចរណ៍​ និង​វប្បធម៌​ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]