រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន​ឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន​ជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។

ឯកឧត្តមបានលើកឡើងថា «ទោះយើងពង្រីកផ្លូវជាតិលេខ៥ ពី ២គន្លង ទៅ ៤គន្លងរួចហើយក្តី តែក៏នៅមានក្រុមហ៊ុនឯកជនមួយបានស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ) ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយ​ប៉ែតដែរ»។

ឯកឧត្តមបានបន្ថែមថា «គាត់ (ក្រុមហ៊ុន​ឯកជន) យល់ឃើញថា ផ្លូវ ៤គន្លងមែន ប៉ុន្តែនៅមានគោឆ្លងកាត់ និងមាននេះមាននោះឆ្លងកាត់ច្រើន ដែលអាចបង្ករជាគ្រោះថ្នាក់បាន និងមានភាពយឺតយ៉ាវ ដូច្ចេះគា​ត់ក៏ស្នើសុំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែតមួយទៀតតែម្តង។ ចឹង! យើងបានអនុញ្ញាតឱ្យក្រុមហ៊ុននោះហើយ បច្ចុប្បន្នគាត់កំពុងតែសិក្សា​។​ យើងមិនមានបញ្ហានោះទេ ឱ្យតែគាត់ដាក់ទុនធ្វើនៅកម្ពុជា ក៏ធ្វើចុះ»។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋ អាចមានជម្រើសក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនក៏បាន ឬផ្លូវជាតិលេខ ៥ ធម្មតាក៏បាន មិនមានបញ្ហាអ្វីចោទទេ។

គួរបញ្ជាក់ថា នេះជាការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៤ ខណៈការសិក្សាផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញទៅសៀមរាបជិតចប់ ហើយអាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]