រដ្ឋាភិបាល សម្រេចទុកជាមោឃៈការកាត់ដីបឹងតាមោកទំហំ ៣០ ហិកតា ដែលអនុម័តកាលពីឆ្នាំមុន

រាជរដ្ឋាភិបាលបានសម្រេចនរាករណ៍ ឬទុកជាមោឃៈការកាត់ដីបឹងតាមោក ៣០ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ និងអគារអង្គភាពចំនួន ៣ ទៀត ដែលធ្វើឡើងកាលពីឆ្នាំមុន ក៏ដូចជាប្រកាសឱ្យដោះដូរទីតាំងស្ថាប័នរដ្ឋមួយចំនួនផងដែរ។

យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៤ មករា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចទុកជាមោឃៈលើលិខិតលេខ ៧៩០ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទថ្មី កាលពីឆ្នាំមុន។ (អានបន្ថែម)

សេចក្ដីប្រកាសដដែលក៏បានសម្រេចទុកជាមោឃៈលិខិតលេខ ៧៩១ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារអង្គភាពចំនួន ៣ រួមមាន ១) អគារគណៈកម្មការជាតិគ្រប់គ្រងមហន្តរាយ ២) អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ៣) អគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

លើសពីនេះ លិខិតដដែលក៏បានសម្រេចឱ្យដោះដូរអគាររដ្ឋមួយចំនួន ដូចតទៅ៖
– ប្រគល់អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បច្ចុប្បន្ន ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ
– ប្រគល់អគារក្រសួងអភិវឌ្ឍន៍ បច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដីភ្នំពេញ
– ប្រគល់ទីតាំងទីស្ដីការក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន ជូនអង្គភាពទាំង ៣ ដូចរៀបរាប់ខាងលើ

គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬ ស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]