រោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។

ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។​

គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។

សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]