សមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្នកសាងសង់កម្ពុជា ដែលមានលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិរវាងសមាគមទាំងពីរ ក៏ដូចជាសមាគមនានាក្នុងវិស័យឯកជន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះ។

លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស ថ្មីៗនេះតាមរយៈវិធានការណ៍ ៨ចំណុច (អានបន្ថែម) ដើម្បីគាំទ្រវិស័យសំណង់ និងបុរី។ ក្នុងនោះសមាគមអ្នកសាងសង់កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញការគាំទ្រវិស័យនេះឱ្យមានសិ្ថរភាព ក្រោយវិបត្តិកូវិដ-១៩ និងទប់ទល់សេដ្ឋកិច្ចដែលកំពុងប្រឈមវិបត្តិសង្រ្គាម និងឥទ្ធិពលភូមិសាស្រ្តនយោបាយពិភពលោក។

លោក សន សៀប ក្នុងឋានៈជាប្រធាន និងតំណាងឱ្យសមាជិកសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួបនេះ និងបានបង្ហាញអំពីឆន្ទះក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ លោកបានបន្ថែមទៀតថា ដើម្បីទាក់ទាញអ្នកវិយោគិនបរទេសក្នុងវិស័យអចលនទ្រព្យចូលមកកម្ពុជា សមាគមបានជំរុញការផ្សព្វផ្សាយ ដោយបានបង្កើតក្រុមការងារពិសេសទទួលបន្ទុកភាសាជប៉ុន ចិន អង់គ្លេស។ល។ ក្នុងការផ្សព្វផ្សាយបង្ហាញពីសក្តានុពលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]