អាមេរិកជួយ ២៤លានដុល្លារ សម្រាប់អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា

ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឱ្យដឹងថា តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ និងការប្រើប្រាស់ទុនឯកជន ដើម្បីវិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។

គម្រោងនេះមានឈ្មោះថា «USAID អភិរក្ស» ដែលនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។

ទន្ទឹមគ្នាផងដែរ គម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។

បន្ថែមពីនេះ គម្រោង «USAID អភិរក្ស» នឹងផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋ ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។

លើសពីនេះ គម្រោងនេះ នឹងពង្រីកការគាំទ្របន្តទៅលើគម្រោងហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់កម្ពុជា ព្រមទាំងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។

គួរបញ្ជាក់ថា គម្រោង USAID អភិរក្ស នឹងត្រូវដឹកនាំអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD និងអង្គការដៃគូ រួមមាន អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]