២០២៣ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកំណើនតិចតួចបំផុត

វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១.១ភាគរយ និង០.៥ភាគរយ រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា។​

វិស័យសំណង់មានកំណើនទាបត្រឹម ១,១ភាគរយប៉ុណ្ណោះ​ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។​

ការនាំចូលសម្ភារនិងបរិក្ខាសំណង់បានកើនឡើង ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២២​(-២៥,៦ភាគរយ)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបានការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាននិងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ។​

របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្តកើនឡើងទាបត្រឹម ០,៥ភាគរយ ធៀបនឹង០,២ភាគរយ នៅឆ្នាំ២០២២។​ សកម្មភាពលក់លំនៅឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧ភាគរយ ខណៈដែលការលក់ខុនដូកើនឡើងបានត្រឹម ២ភាគរយ។

ចំណែកសន្ទស្សន៍តម្លៃលំនៅឋាន (RPPI) បានថយចុះ២,៤ភាគរយ​ ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,២ភាគរយ ខណៈនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ភាគរយ។​

ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៣កន្លងទៅ វិស័យសំណង់ ទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យបានថយចុះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]