២០៥០-កម្ពុជាប្តេជ្ញាបង្កើនគម្របព្រៃឈើ​​​ឱ្យបាន៦០% ខណៈកំពុងជំរុញបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ

ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើ​ន​​គម្របព្រៃឈើកម្ពុជាឱ្យបានចំនួន ៦០% នៅឆ្នាំ២០៥០។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ។ ស្ថានីយទាំងនេះនឹងត្រូវបង្កើតឡើងបន្ថែមពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានបាននិងកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។

ឯកឧត្តមបានបន្តថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ នឹងជួយទាក់ទាញបាននូវការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ ជាពិសេសនឹងជួយបង្កើតនូវគោលដៅទេសចរណ៍បៃតងថែមទៀតផង។

លើសពីនេះទៀតនោះគឺ ស្ថានីយបណ្តុះកូនឈើ ក៏អាចមានសមត្ថភាពបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖

  • អាចបណ្តុះកូនឈើតូចៗ បានយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ
  • អាចបណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន
  • ថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន ក៏គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋក្នុងតំបន់នានា ឱ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]