៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង ៣០លានដុល្លារ កើនឡើង ២១%

ត្រឹមយៈពេល ៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៣០.៣៣១.៤៨១​ដុល្លារ​អា​មេ​រិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

​នេះ​បើ​​តាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ របស់កំពងផែស្វយ័តភ្នំពេញ។

ចំណូលសរុបនេះ បានមកពីចំណូលប្រតិបត្តិការផែចំនួន ២៥.០៥១.៤៩៨ដុល្លារអាមេរិក ចំណូលពីអាជ្ញាធរផែ​ចំនួន​ ៣.១៩៣.៦៦៩ដុល្លារអាមេរិក ចំណូលពីសេវាកម្មផ្សេងៗចំនួន ២១២.២៨៧ដុល្លារអាមេរិក និងចំណូល​ផ្សេងៗ​ចំនួន ១.៨៧៤.០២៧ដុល្លារអាមេរិក ដែលកើនឡើង និងថយចុះចំនួន +២៦%, +២០%, -២២%, -១៣% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ដោយឡែក សម្រាប់ចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២២ វិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូល​​បានប្រមាណ ១០.៥៩៨.២៦១​ដុល្លារ​អា​មេ​រិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើ​នឡើងចំនួន ៩% ធៀបនឹងរយៈពេល​ដូចគ្នា​ឆ្នាំ២០២១។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]