កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក ក្នុងប្រទេសហ្វីលីពីន បើកការដ្ឋានសាងសង់ហើយ

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក លាតសន្ធឹងលើផ្ទៃដី ៣.៥០០ហិកតា ​កំពុង​បើកដំណើរការ​សាងសង់នៅក្នុងប្រទេសហ្វីលីពីនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ASiAN POWER នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនេះ លោកប្រធាន Ferdinand Marcos Jr. បានលើកឡើងថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ Terra នេះ ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនពីរ៖ ទី១_បំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងខ្លាំង និងទី២_នឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់ដើម្បីផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ និងនិរន្តរភាព”។

គម្រោងផ្ទុកថាមពលព្រះអាទិត្យ Terraនេះ នឹងត្រូវសាងសង់ឡើងក្រោមទុនវិនិយោ ៤ពាន់លានដុល្លារ មានថាមពល Photovoltaic រហូតដល់ ៣.៥០០មេហ្គាវ៉ាត់ ដែលអាចបំពេញបន្ថែមដោយប្រព័ន្ធផ្ទុកថាមពលថ្មរហូតដល់ ៤.៥០០មេហ្គាវ៉ាត់ម៉ោង។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៣.៥០០ហិកតា នៅក្នុងតំបន់ Nueva Ecija និង Bulacan ។

ក្រោយបញ្ចប់ការសាងសង់ គេព្យាករថាគម្រោងនេះនឹងផ្តល់ថាមពលដល់គ្រួសារចំនួន ២.៤ លាន និងជួយកាតបន្ថយការបំភាយឧស្ម័នកាបូនិចបានប្រមាណ ៤.៣លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដកយានយន្តប្រើសាំងបានជាង ៣លានគ្រឿង ចេញពីផ្លូវជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថាគម្រោង MTerra Solar នឹងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបានរហូតដល់ ៨៥០មេហ្គាវ៉ាត់ (MW) ដល់ក្រុមហ៊ុន Meralco ក្នុងរយៈពេល ២០ឆ្នាំ ខណៈ ៦០០MW ដំបូងនឹងត្រូវចែកចាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់មកនៅសល់ ២៥០MWទៀត នឹងត្រូវចែកចាយនៅខែកុម្ភៈ ឆ្នាំ២០២៧។

គម្រោងនេះត្រូវបានគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការសម្រេចឱ្យបាននូវល្បាយថាមពលកកើតឡើងវិញចំនួន ៣៥% នៅឆ្នាំ២០៣0 និង ៥០% នៅឆ្នាំ ២០៤០ ខណៈគិតត្រឹមចុងឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីនមានសមត្ថភាពថាមពលកកើតឡើងវិញបានជិត ៣០% នៃល្បាយថាមពលសរុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]