កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំពេលមានការកើនឡើងការវិនិយោគរហូត ៩៦០គម្រោង ត្រឹមឆមាសទី១ឆ្នាំនេះ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចពិភាក្សាដ៏សំខាន់មួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងជំរុញគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំឱ្យបានឆាប់រហ័ស ខណៈលំហូរវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៩៦០គម្រោង មានទុនវិនិយោគប្រមាណ ១២,៦ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ២០ម៉ឺនកន្លែង។

នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ។

ឯកឧត្តមបន្ត គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ ខណៈគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative គឺជាការចង្អុលបង្ហាញ និងជាការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។

លើសពីនេះ ឯកឧត្តម ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]