កម្ពុជាប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤% តាមរយៈវិធានការក្តៅចំនួន ៤៩ចំនុច

ក្រសួងបរិស្ថាន បានរៀបចំផែនការជាតិដោយដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៤៩ចំនុច ដែលនេះគឺជាការប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤%។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែកការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី គោលដៅសំខាន់ៗនៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0  គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមវិស័យសំខាន់ៗនៅកម្ពុជា។

ក្នុងនោះដែរ ក្រសួងបរិស្ថានបានសម្របសម្រួលរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលមានវិធានការឆ្លើយតបចំនួន ១៦៣វិធានការ ក្នុងនោះមានវិធានការសំខាន់ចំនួន ៤៩ចំនុច សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់, វិធានការចំនួន ៧៤ចំនុច សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាស និង វិធានការចំនួន៤០ទៀត សម្រាប់វិស័យជំរុញផ្សេងៗទៀត។ NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់ ៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន ៤២%  និងINDCមានប្រមាណជា ២៧% តែប៉ុណ្ណោះ។

បន្ថែមពីនេះ រាជរដ្ឋាភិបាល គ្រោងបញ្ជូនផែនការរួមចំណែកជាតិ NDC 3.0 ទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗខាងមុខ គឺមុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ចិកា ឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល។

គួរបញ្ជាក់ថា ដើម្បីកសាងផែនការរួមចំណែកជាតិ NDC 3.0 ក្រសួងបរិស្ថាន បានទទួលការគាំទ្រនិងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍រួមមានសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]