កម្ពុជា-ជប៉ុន រួមគ្នាពង្រឹងវិស័យទេសចរណ៍ចំពេលចំនួនភ្ញៀវទេសចរជប៉ុនកំពុងកើនឡើងនៅកម្ពុជា

ក្រសួងទេសចរណ៍ អភិបាលខេត្តអៃឈិ និងគណៈប្រតិភូវិស័យឯកជនក្រុមហ៊ុនជប៉ុន កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចពិភាក្សាគ្នា ដើម្បីធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែម សំដៅរួមគ្នាជួយឱ្យមានកំណើនភ្ញៀវទេសចររវាងកម្ពុជា និងជប៉ុន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សារវាងគណៈប្រតិភូជប៉ុន

ក្នុងគោលបំណងរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន រួមមានការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជននៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនជប៉ុន រហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា​ តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់ កន្លងមក។ឯកឧត្តម ក៏ស្នើក្រុមហ៊ុនជប៉ុនប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការណ៍របស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន បានរហូតជាង ៧៣.០០០នាក់។

ប្រទេសទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា ការពង្រឹងកិច្ចសហប្រតិបត្តិការនឹងមិនត្រឹមតែជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការយល់ដឹងអំពីវប្បធម៌កាន់តែស៊ីជម្រៅ និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗផងដែរ។ គម្រោងរួម និងយុទ្ធនាការផ្សព្វផ្សាយត្រូវបានរំពឹងទុកនាពេលអនាគតដ៏ខ្លី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]