កម្ពុជា និងGGGI សហការគ្នាប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ ដើម្បីគ្រប់គ្រងមធ្យោបាយធ្វើដំណើរបៃតង និង…

ក្រសួងសាធារណការ និងដឹកជញ្ជូន និងងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute – GGGI) បានចុះអនុស្សរណៈយោគយល់ ដើម្បីសហការគ្នាស្រាវជ្រាវ និងអនុវត្តរួមគ្នាលើការគ្រប់គ្រងសំណល់ ទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាត។

នេះបើយោងតាមពិធីចុះហត្ថលេខារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Helena McLeod តំណាងអគ្គនាយិការងវិទ្យាស្ថាន GGGI នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

គួររំលឹកឡើងវិញថា អនុស្សរណៈខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពដៃគូរវាងភាគីទាំងពីរ សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ (Climate-smart technology) ក្នុងប្រទេសកម្ពុជា។

ក្រៅពីចុះអនុស្សរណៈនេះ ក៏មានពិធីប្រគល់-ទទួល ”ឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់” សរុបចំនួន ៨០០ក្បាល (ភាសាខ្មែរ ៤០០ក្បាល និងភាសាអង់គ្លេស ៤០០ក្បាល) ផងដែរ។

កន្លងមកអំពីការងារគ្រប់គ្រងទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសហការជាមួយ GGGI ចុះសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង នៅខេត្តបាត់ដំបង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ (អានបន្ថែម)

ដោយឡែក ចំពោះគម្រោងមធ្យោបាយធ្វើដំណើរបៃតងវិញ GGGI បានបញ្ចប់ការសិក្សារបស់ខ្លួននៅក្រុងសៀមរាប ដែលលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]