កម្ពុជា-បារាំងរួមគ្នា សិក្សាគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់នៅបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង បានចាត់មន្ត្រីជំនាញ ដើម្បីសិក្សាលើគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់ ក្រោមកិច្ចសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ នេះបើតាមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។

ជាមួយនឹងគម្រោងនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះជាការងារថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយត្រូវការអ្នកជំនាញលើផ្នែកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារនេះជាមួយសមាគមAIMF ដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត។

គម្រោងនេះ គឺជាផ្នែកមួយរួមចំណែកអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្ត ព្រមទាំងអ្នកវិនិយោគឱ្យមកកាន់ទីក្រុងបាត់ដំបងឱ្យតែច្រើនឡើងៗថែមទៀត។

គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយ AIMF កម្ពុជា​មានស្ថានីយ៍សំណល់ភក់បង្គន់ចំនួនពីររួចមកហើយ គឺស្ថិតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ២លានដុល្លារអាមេរិក។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]