កម្ពុជា សម្រេចនាំចេញផលិតផលសំខាន់ៗ ៥មុខ ទៅកាន់ទីផ្សារអូស្រ្តាលីជាលើកដំបូង

ផលិតផលកសិកម្មកម្ពុជាចំនួន ៥មុខ ក្នុងបរិមាណ ១២តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអូស្រ្តាលីជាលើកដំបូង ខណៈកម្ពុជា-អូស្ត្រាលី បានបន្តប្តេជ្ញាពង្រីកវិសាលភាពការនាំចេញបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។

នេះបើយោងតាមពិធីសម្ពោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) ក្រោមវត្តមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីលើកដំបូងនេះ មានចំនួន ១២តោន ដែលនៅក្នុងនោះមាន៖ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ។ បើតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀតនឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងបណ្តាប្រទេសដែលជាដៃគូនាំចេញ-នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ប្រភពដដែលនេះ បានឱ្យដឹងថា  ក្នុងរយៈពេល ៥ខែនេះ កម្ពុជានាំចេញទំនិញបានចំនួន ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញបានចំនួន ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។ (អានបន្ថែម)

ខណៈដែលកម្ពុជាបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន ការដឹកជញ្ជូនលើកដំបូងនេះទៅកាន់ប្រទេសអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ខ្លួន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]