កម្ពុជា-សិង្ហបុរី រួមគ្នាពង្រឹងការងារធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ

សហព័ន្ធធុរកិច្ចសិង្ហបុរី បានមកជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងបន្ថែមលើកិច្ចការងារធុរកិច្ច និងជំរុញការវិនិយោគ​​​។

នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Soo Wei Chieh ប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី ជម្រាបជូនអំពីទស្សនវិស័យនិងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ លោក ក៏បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដទៃទៀត។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍សហព័ន្ធធុរកិច្ចសឹង្ហបុរី ចំពោះចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈលោកជំទាវថា ក្រសួងពាណិជ្ជកម្មនឹងបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងការបន្តពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកនិងបង្កើតទីផ្សារថ្មី។

គួរបញ្ជាក់ថា តាមរយៈជំនួបនេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ជូនជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]