កម្ពុជា-ឡាវ កំពុងពិភាក្សាការតភ្ជាប់ផ្លូវដែក និងសហការគ្នាលើវិស័យសំខាន់ៗមួយចំនួន

កម្ពុជា និងឡាវ បានពិភាក្សាលើការតភ្ជាប់ប្រព័​ន្ធផ្លូវដែករវាងប្រទេសទាំងពីរ ខណៈរថភ្លើងល្បឿនលឿនរវាងចិន និងឡាវ បានភ្ជាប់រួចរាល់។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។

ភាគីទាំងពីរ បានបង្ហាញពីគោលបំណងក្នុងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។

ខណៈដែលប្រទេសឡាវពេលនេះ មានផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលផ្លូវរថភ្លើងល្បឿនលឿន ១ខ្សែនេះ បានតភ្ជាប់តភ្ជាប់ប្រទេសចិននិងឡាវ។ (អានបន្ថែម)

កន្លងមក ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន ប្រទេសឡាវធ្លាប់បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ក្នុងទិសដៅ ដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។ (អានបន្ថែម)

ក្រៅពីបំណងតភ្ជាប់ផ្លូវដែក កម្ពុជា និងឡាវ ក៏បានពិភាក្សាលើការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាង ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់​ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជា មកឡាវ និងពីឡាវមកកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ភាគគីទាំងពីរ បានយល់ស្របគ្នាការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលមានភាពអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះផងដែរ សម្តេចតេជោ ក៏បានលើកឡើងទៀតថា  ប្រទេសឡាវ គឺជាធុងអាគុយដ៏ធំនៃអគ្គិសនីក្នុងតំបន់អាស៊ាន ហើយកម្ពុជាក៏ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដែលត្រូវយកចិត្តទុកដាក់សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្មផងដែរ។

រូបភាពដោយ qstheory

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]