ការនាំចូលសម្ភារសំណង់ មានទឹកប្រាក់ ១,២៧ពាន់លានដុល្លារ ក្នុងឆមាសទី១

ទំហំទឹកប្រាក់នាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានជាង ១២៧០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការនាំចូលសម្ភាៈសំណង់ ឈរនៅចំណាត់ថ្នាក់ទីបី បន្ទាប់ពីការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងប្រេងឥន្ទនៈ។

ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ថា កត្តាអំណោយផលក្នុងស្រុក នៃការបើកប្រទេសពេញលេញ និងសកម្មភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចសកល បានជំរុញការនាំចេញផលិតកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ។​

កាលពីឆ្នាំ២០២១ កម្ពុជានាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានតម្លៃសរុប ២ ៥៦៧ លានដុល្លារ កើនឡើងពី ២ ០២០ លានដុល្លារ​ក្នុងឆ្នាំ២០២០។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]