កំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេ​ល​​ឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ មានសមត្ថភាពកត់ត្រា​ និងគណនាទម្ងន់ទំនិញ​ និងចេញវិក្កយ​ប​ត្រ​​ដឹកជញ្ជូន​ QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែក​ទិន្នន័​យ​​ ជូន​ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យា​ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង សុធាយុទ្ធ បានលើកឡើងថា ការបំពាក់បច្ចេកវិទ្យាទំនើប​នេះ អាចគ្រប់គ្រងការថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ម្យ៉ាងប្រព័ន្ធនេះ ស្គាល់គ្រប់ទម្រង់ផ្លាកលេខនៅកម្ពុជា មានសមត្ថភាពបូកសរុបរបាយការណ៍ ដោយស្វ័យប្រវត្តិ ជូនគ្រប់ភាគីពាក់ព័ន្ធ ដែលកំពុងដាក់ឱ្យប្រើប្រាស់ជាមួយផ្លូវល្បឿនលឿននៅកម្ពុជា។

ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមដែរថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះ បាន​និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូន​លើសទម្ងន់កំណត់ដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។

គួរបញ្ជាក់ថា គួរបញ្ចាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលព័ស្តុភារកម្មនេះឡើង គឺផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]