ក្នុងឆមាសទី១ នេះការនាំចូលសម្ភារសំណង់ធ្លាក់ចុះ ១៤% រីឯចំណូលពន្ធគយក៏ធ្លាក់ចុះ ២៨% ដែរ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២០ ការចូលសម្ភារៈសំណង់ធ្លាក់ចុះ ១៤% ហើយចំណូលពន្ធគយលើការចូលគ្រឿងសំណង់ទាំងនេះ ក៏ស្រុតចុះប្រមាណ ២៨% ដែរ ដែលនេះជាសញ្ញាសបញ្ជាក់ថា កំណើននៃវិស័យសំណង់មានការថមថយ។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានឱ្យដឹងថា កំណើនវិស័យសំណង់មាននិន្នាការថមថយ ដោយសារការថយចុះនៃតម្រូវការរបស់អនិវាសជន ការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមក និងភាពរអាក់រអូលនៃការនាំចូលសម្ភារ និងបរិក្ខាសំណង់ ដែលបានធ្លាក់ចុះប្រមាណ ១៤ ភាគរយ។

ជាមួយគ្នានេះដែរ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ ក៏បានឱ្យដឹងថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ ចំណូលពន្ធគយសរុបមានចំនួន ១ ២៧២ លានដុល្លារ គឺថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលពន្ធគយពីការនាំចូលគ្រឿងសំណង់ គឺថយចុះ ២៨% ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចូលគ្រឿងសំណង់ មានបរិក្ខាសំណង់ ស៊ីម៉ងត៍ និងដែក មានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារ ហើយឆ្នាំ២០១៨ ការនាំចូលមានតម្លៃ ១ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី ប្តេជ្ញាជួយទាក់ទាញវិនិយោគិនខ្លួនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន

ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំកម្ពុជា បានប្តេជ្ញាជួយទា […]

កន្លែងតែមួយប្រមូលផ្តុំគ្រប់យ៉ាង៖ របៀបដែល Bentley Infrastructure Cloud Connect ភ្ជាប់ទិន្នន័យ និងមនុស្សចូលក្នុងប្រព័ន្ធតែមួយ

អស់រយៈពេលជាង ២០ ឆ្នាំមកហើយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ […]

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]