ក្នុងឆ្នាំ២០២៤ វិស័យស្រូវអង្ករជួយកម្ពុជារកចំណូលបានជិត ២ពាន់លានដុល្លារ

វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យនេះ។

របាយការណ៍នេះ បានបង្ហាញឡើងនៅក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈកម្មពិធីនេះ បានឱ្យដឹងថា រយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោន ក្នុងឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១.៩៨៧លានដុល្លារ។

ជាការកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យស្រូវអង្ករកម្ពុជា បានទាក់ទាញការវិនិយោគពីវិនិយោគិនក្នុង និងក្រៅប្រទេសយ៉ាងខ្លាំង ដោយចំនួនរោងម៉ាស៊ីនកិនស្រូវបានកើនពីចំនួនមិនដល់ ១០ទីតាំង ឡើងដល់ជាង ៨០ទីតាំង ដោយមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោកថែមទៀតផង។ ការ​ប្រែ​ក្លាយ​នេះ​បាន​ដាក់​ប្រទេស​កម្ពុជា​ជា​តួអង្គ​ដ៏សំខាន់​ក្នុង​ទីផ្សារ​ស្រូវ-អង្ករ​ពិភពលោក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលដ៏ល្អរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងរយៈពេល ១០ឆ្នាំនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងក្រោមគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ។ ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា ក្រោយព្រែកជីកហ្វូណនតេជោ បានសាងសង់រួច នឹងជួយសម្រួលដល់ការដឹកជញ្ជូន ពិសេសជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករកម្ពុជាបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ (អានបន្ថែម)

វឌ្ឍនភាពដ៏លេចធ្លោក្នុងវិស័យស្រូវអង្ករនេះមិនត្រឹមតែបង្ហាញពីសក្តានុពលកសិកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រកែច្នៃដំឡូងមីថ្មីមួយនៅកំពង់ស្ពឺ តម្លៃ២០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

រោងចក្រផលិតម៉្សៅដំឡូងមី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ […]

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]