ក្នុង១ ខែដើមឆ្នាំ CDC អនុម័តគម្រោងវិនិយោគសរុប ២៥ គម្រោងតម្លៃជាង ២,៥ពាន់លានដុល្លារ

នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានដល់ទៅ ១,៤ ពាន់លានដុល្លារ។

គម្រោងធំជាងគេ គឺគម្រោងបង្កើតអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុងបូកគោ ខេត្តកំពត តម្លៃ ១,៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED។

ដោយឡែក វិស័យអចលនទ្រព្យក៏ទទួលបានគម្រោងធំមួយដែរគឺ សណ្ឋាគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD។ សណ្ឋាគារនេះមានតម្លៃ ១២៩ លានដុល្លារអាមេរិក មានចំនួន៥២៨ និងមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ រាជធានីភ្នំពេញ។

គម្រោងធំមួយទៀតគឺជាគម្រោងសំណង់ក្នុងវិស័យសុខាភិបាល ដែលវិនិយោគដោយក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ក្នុងទឹកប្រាក់ ១៥ លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យពហុបំណងចំនួន ២០០គ្រែ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

លើសពីនេះ គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW នៅខេត្តកោះកុង តម្លៃជាង ៣៨៩ លានដុល្លារអាមេរិក ក៏ទើបតែអនុម័តដោយ CDC ក្នុងខែមករា នេះផងដែរ។ ជាក់ស្ដែង គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាំងពីខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ។

ក្រៅពីគម្រោងធំៗ ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាក៏បានបានអនុម័តគម្រោងផ្សេងៗទៀត ដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតកាបូប ថាមពលអគ្គីសនី កែច្នៃផលិតផលកសិកម្មជាដើម … ។ល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]