ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សំដៅឈានទៅធានាប្រសិទ្ធភាពដល់ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ សម្រាប់ផ្ទៃក្នុងក្រសួង ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “គ.ប.ទ.” កាលថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៦។

កិច្ចប្រជុំ ក្នុងគោលបំណង ១. តាមដាន និង ត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈម នៃការគ្រប់គ្រង់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ២. ដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈម និង ៣. ទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់។

ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ហ៊ាន សាហ៊ីប បានដាក់ទិសដៅការងារបន្ត និងផ្តល់អនុសាសន៍ចំនួន៥ រួមមាន៖ . គ្រប់អង្គភាពប្រើប្រាស់ត្រូវរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព .បន្តពង្រឹងយន្តការការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ . សហការជិតស្និតជាមួយលេខាធិការដ្ឋាន គ.ប.ទ. និង អង្គភាពប្រើប្រាស់នៃ កសហវ. ដើម្បីចាត់វិធានការ និង លើកជាដំណោះស្រាយសមស្រប។ .ចំពោះអង្គភាពប្រើប្រាស់ ដែលមានទីតាំងដីរដ្ឋ និង អគារទំនេរ ត្រូវពិនិត្យលទ្ធភាពដាក់ជួលទីតាំងនោះ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ។ និង ៥.បន្តពង្រឹង និងកសាងសមត្ថភាពជូនមន្រ្តីទទួលបន្ទុក តាមរយៈការចាត់បញ្ជូនឱ្យចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនានា ព្រមទាំងរៀបចំឱ្យមានមន្រ្តីបង្គោល លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រចាំអង្គភាពសាមី។

បើតាមក្រសួងសេដ្ឋកិច្ច ភាពចាំបាច់លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាផែនការសកម្មភាព ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានផ្សព្វផ្សាយ «សារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]