ក្រុង១ក្នុងខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រដ៏ធំ តម្លៃជិត៦លានដុល្លារ

ក្រុង​ឧត្តុង្គ​ម៉ែ​ជ័យ​នឹង​មាន​ការ​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​កីឡា​ដ៏ធំ​មួយក្រោមទុន​វិនិយោគ​ជិត ​៦​លាន​ដុល្លារ​។ គម្រោងបង្កើតរោងចក្រនេះនឹងអាចបង្កើតឱកាសការងារប្រមាណ ២៤២កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

បើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន HORIZON PRIME (CAMBODIA) CO.,LTD បានចុះបញ្ជីជាផ្លូវការនូវគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់ហើយ ដើម្បីបង្កើតរោងចក្រខាងលើនេះ ដោយមានទីតាំងនៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ឧត្តុង្គមានជ័យ។

ការ​វិនិយោគមួយ​នេះ បានឆ្លុះបញ្ជាំង​បន្ថែមនូវទិដ្ឋភាព​ឧស្សាហកម្ម​ដែល​កំពុង​រីក​ចម្រើន​នៅក្នុង​តំបន់។ ខណៈក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជាមាន គម្រោងវិនិយោគថ្មីចំនួន ៤៤០ ត្រូវបានអនុម័ត ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៧ពាន់លានដុល្លារ ដែលនេះជាតួលេខដែលលើសពីចំនួនសរុបនៃការវិនិយោគសរុបក្នុងឆ្នាំ២០២៤ និងតំណាងឱ្យអត្រាការអនុម័តខ្ពស់បំផុតក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីការចាប់ផ្តើមរបស់ CDC ។ (អានបន្ថែម) 

ជាមួយនឹងរោងចក្រថ្មីនេះ អាជ្ញាធរមូលដ្ឋានរំពឹងថា វាមិនត្រឹមតែជួយជំរុញឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ស្របតាមកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគពីបរទេស និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]